ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល ​និង​​អ្នក​ជំនាញ​​មាន​​ទស្សនៈ​​ផ្ទុយ​គ្នាក្នុង​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​​ប្រទេស​​ចំណូល​​មធ្យម​​កម្រិត​​ខ្ពស់​​ឆ្នាំ២០៣០​

សំឡេង ០៩:៥៩
អ្នក​ជំនាញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ផ្សារ​ភាគហ៊ុន​​បាន​បង្កើត​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ផ្សារ​មូលប័ត្រ​ ឬ​ផ្សារភាគហ៊ុន​នេះ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ផ្សារ​ភាគហ៊ុន​​បាន​បង្កើត​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា​ ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​ផ្សារ​មូលប័ត្រ​ ឬ​ផ្សារភាគហ៊ុន​នេះ។ © លាង​ដឺលុច

រដ្ឋាភិបាល​កម្ពុជា​ដែល​ប្រទេស​កំពុងអភិវឌ្ឍន៍​និង​ក្រីក្រ មានបំណង​ប្រាថ្នា​រុញច្រាន​ប្រទេស ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​កម្រិត​មធ្យ​មក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ២០៣០ ។ ប៉ុន្តែ​បំណងប្រាថ្នា​របស់​រដ្ឋាភិបាល​នេះ ត្រូវបាន​អ្នកវិភាគ និង​សង្គម​ស៊ិ​វិល​យល់ឃើញថា មាន​ភាពអវិជ្ជមាន​ច្រើន ត្បិត​អី​ច្បាប់​កម្ពុជា​សម្រាប់​វិនិយោគ​នៅ​ស្មុគស្មាញ ការកាន់កាប់​ជំនួញ​ពី​គ្រួសារ​មន្ត្រី​មានអំណាច​ក្នុង​រដ្ឋាភិបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទន់ខ្សោយ និង​ស្ថេរភាព​នយោបាយ​នៅ​កម្ពុជា​មិន​ប្រាកដនិយម​នៅឡើយ។ ទាំងនេះ គឺជា​រនាំង​ដែក​ដែល​នៅ​បាំង​មុខ​មហិច្ឆតា​របស់​កម្ពុជា។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​ផៃ​ស៊ី​ផាន បាន​លើកឡើងថា​រដ្ឋាភិបាល​បាននិងកំពុង​កំចាត់​របាំង​អវិជ្ជមាន​ទាំងនោះ​ហើយ។ ម្យ៉ាងវិញទៀត កម្ពុ​ជាមាន​ស្ថេរភាព​នយោបាយ​គ្រប់គ្រាន់​ក្រោយ​វប្បធម៌​សន្ទនា​ដែលជា​ចំណុច​ដ៏​សំខាន់បំផុត​សម្រាប់​ការឈាន​ឡើងដល់​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់២០៣។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI