ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ជា​រូបភាព​ទាញ​ចិត្ត​យុវជន​ឲ្យ​ចង់​ផឹកស្រា​

សំឡេង ០៨:៣១
គ្រឿង​ស្រវឹង។
គ្រឿង​ស្រវឹង។

អាជ្ញាធរ​ជាតិ​អប្សរា​បាន​ហាមឃាត់​មិន​ឲ្យ​ដាក់​តាំង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅ​តាម​ហាង ឬតូប​លក់​ដូរ និង​បាន​ដាក់​សំណើ​ទៅ​ដល់​ក្រុមហ៊ុន ស្រាបៀរ ទាំង​ឡាយ​ដែល​មាន​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​តំបន់​អង្គរ​ឲ្យ​រុះរើ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​ខ្លួន​ទាំង​អស់​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ២០១៦។ មូលហេតុ​ដោយសារ​តែ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំង​នេះ បាន​នឹង​កំពុង​បង្ក​ផល​ប៉ះពាល់​ដល់​ទេសភាព​វប្បធម៌ និង​បទដ្ឋាន​បេតិកភណ្ឌ​ ដែល​កំណត់​តំបន់​អង្គរ។ សម្រាប់​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម ការ​ធ្វើ​បែប​នេះ គឺ​ជា​ចំណុច​ល្អ​មួយ​ក្នុង​ចូលរួម​បញ្ឈប់​ការ​សេព​គ្រឿង​ស្រវឹង​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជា​ពិសេស​យុវជន ព្រោះ​ថា​ ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គឺ​ជា​រូបភាព​ទាញ​ចិត្ត​ឲ្យ​យុវជន​ចង់​ផឹក​ស្រា។