អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ប៊ុន​ បារាំង​៖​ «ទោះ​ជា​ឆ្នាំ​នេះ​អាកាសធាតុ​រំខាន​ការ​ផលិតអំបិល​ ក៏​កម្ពុជា​មិន​ទាន់​ខ្វះ​អំបិល​ផ្គត់​ផ្គង់​ក្នុង​ស្រុក​ដែរ​»​

សំឡេង ១១:២៧
លោក ប៊ុន បារាំង នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​និង​ខេត្តកែប​
លោក ប៊ុន បារាំង នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​និង​ខេត្តកែប​ RFI-sophal
ដោយ៖ ញឹម សុផល
១៦ នាទី

មក​ទល់​ខែ​មករា​នេះ ​តាម​ធម្មតា​កសិករ​ប្រមូល​ផល​អំបិល​ជា​បណ្តើរៗ​ហើយ។​ ជា​​អកុសល​​ភ្លៀង​​នៅ​​តែ​​បន្តធ្លាក់​​នៅ​​ឡើយ​​មក​​ទល់​​ពេលនេះ​​ ជា​​ហេតុ​ធ្វើ​​ឲ្យ​​ការ​​ផលិត​​អំបិល​​ត្រូវ​​អាក់ខាន​។​​លោក​​ ប៊ុន​ បារាំង​​ នាយក​​ប្រតិបត្តិ​​សហគមន៍​​អ្ន​​ក​​ផលិត​​អំបិល​​ខេត្ត​​កំពត​​និង​​ខេត្ត​កែប​​ ប្រាប់​​វិទ្យុ​បារាំង​​RFI​ ថា​​ អំបិល​​ដែល​​នៅ​​សល់​​ពី​​ឆ្នាំ​ទៅ​​ចំនួន​២៥​ម៉ឺនតោន​​ នឹង​​អាច​​ជួយ​ដោះស្រាយ​​ដល់​​តម្រូវ​ការ​​ក្នុង​​ប្រទេស​​បាន​​។​ លោក​​បន្ត​​ថា​​អ្នក​​ផលិត​អំបិល​​ក្រៅ​​ពី​​ប្រឈម​​នឹង​​ទឹកភ្លៀង​​ ក៏​​ប្រឈម​​ផងដែរ​​នឹង​​កង្វះខាត​​កំលាំង​ពលកម្ម ​ដោយ​​និន្នាការ​​យុវជន​​លែង​​ចង់​​ធ្វើការ​​ក្រោម​​កំដៅ​ថ្ងៃ ​​ហើយ​​ចាប់​​យក​រោងចក្រ​​កាត់ដេរ​​ជំនួស​​វិញ​។​​ 

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ