លោកស្រី យូ កេន្នរី៖ សាលាEcole du boisនៅតែខ្វះខាតសិស្សសម្រាប់រៀនជំនាញជាងឈើ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:១៧
ជនជាតិបារាំងដើមកំណើតខ្មែរលោកស្រី យូ កេន្នរី ប្រធានអង្គការ Ecole du Bois បានផ្តួចផ្តើមគំនិតបង្កើតសាលារៀនបណ្តុះបណ្តាលជាងឈើ នៅខេត្តកំពង់ស្ពឺជាង១០ឆ្នាំមកហើយ។ នៅ១០ឆ្នាំមកនេះ យុវជនខ្មែរជាង១០០នាក់បានទទួលសញ្ញាប័ត្រផ្នែកជំនាញជាងឈើ និងទទួលបានការងារភ្លាមៗ នៅក្រោយការបញ្ចប់ការសិក្សា។ ស្ថាបនិករបស់អង្គការEcole du Bois បានលើកនិយាយពីជោគជ័យនៃការបណ្តុះបណ្តាល ប៉ុន្តែ សោកស្តាយផងដែរពីកង្វះបេក្ខជន ដែលអាចតស៊ូរៀន រហូតដល់ថ្នាក់បញ្ចប់។