ឃ្លាតតែកាយ ប៉ុន្តែ មិនណាយចិត្ត។ ប្រជាជនខ្មែរដែលបានភៀសខ្លួនទៅរស់នៅស្រុកបារាំង នៅតែព្យាយាមរក្សាវប្បធម៌ ប្រពៃណីដើមកំណើតរបស់ខ្លួន។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រជាជនខ្មែរមកពីសមាគមចំនួន១០ បានរួបរួមគ្នា បង្កើតទិវាវប្បធម៌ខ្មែរ ជាលើកទី១ នៅ ឃុំ ប៊ូស៊ី សាំងហ្សក ដែលស្ថិតនៅចម្ងាយ៣១គីឡូម៉ែត្រពីក្រុងប៉ារីស។