អង្គការ​សុខភាព​ពិភពលោក​ប្រកាស​ដាក់​ Covid-19 ជា​ជំងឺ​រាត​ត្បាត​សកល

លោក Tedros Adhamom Ghebreyesus ​នាយក​អង្គការ​សុខភាព​ពិភពលោក
លោក Tedros Adhamom Ghebreyesus ​នាយក​អង្គការ​សុខភាព​ពិភពលោក © Reuters

នៅ​ទី​បំផុត​ទៅ អង្គការ​សុខភាព​ពិភពលោក បានប្រកាស​ដាក់ Covid-19 ជា​ជំងឺ​រាតត្បាត​សកល។ ​ការ​ប្រកាស​នេះធ្វើ​ឡើង​ដោយ​លោក Tedros Adhamom Ghebreyesus ​អគ្គ​នាយក​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃ​ពុធ ទី​១១​មីនា​ម្សិលមិញ​។

ផ្សាយពាណិជ្ជកម្ម

បន្ថែម​ពី​ការ​សម្រេច​ដាក់ Covid-19 ជា​ជំងឺ​រាត​ត្បាត​សកល លោក Tedros Adhamom Ghebreyesus ​ក៏​បាន​​អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក បន្ត​​ពួត​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​ជា​បន្ទាន់​និង​ឲ្យ​បានខ្លាំងក្លា​ជា​ទី​បំផុត​។

សូម​ជម្រាប​ថា រហូត​មក​ទល់​ពេល​នេះ Covid-19 បាន​ឆ្លង​រាល​ដាល​ទៅ​ដល់​ប្រទេស​ចំនួន១១៤ ដោយ​មាន​អ្នក​ឆ្លង​ជំងឺ​ចំនួន​១២៤.០០០​នាក់ និង​អ្នក​ស្លាប់ប្រមាណ​៤.៥០០​នាក់​ ក្នុង​នោះ​ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ជា​ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​និង​អ៊ីតាលី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI