លោក អ៊ុក គឹមសេង៖«ដល់ពេលសមល្មម ដែលមានភាពចាំបាច់ក្នុងការធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:២៩
ក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី១៦ខែសីហានេះ បានបើកកិច្ចពិគ្រោះយោបល់ជាមួយនឹង តំណាងសមាគមអ្នកសារព័ត៌មាននានា ដើម្បីរិះរកលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុជាង២០ឆ្នាំកន្លងមក។ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការសើរើច្បាប់ស្តីពីរបបសារព័ត៌មានយកមកកែប្រែនាពេលនេះ បានធ្វើឡើងស្របទៅតាមការវិវត្តរបស់បច្ចេកវិទ្យា និងសង្គម ក៏ប៉ុន្តែគម្រោងនេះនឹងមិនធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន និងស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។