RFI

Pure Radio ​ជា​ក​ម្មវិធី​ថ្មី​លើ​ទូរស័ព្ទ​ ដើម្បី​ស្តាប់​ការ​ផ្សាយ​១០០% ​របស់​​RFI​ ​បាន​​យ៉ាង​ងាយ

RFI - Pure Radio Application
RFI - Pure Radio Application RFI

វិទ្យុ​បារាំង ​អន្តរជាតិ​ RFI ទើបតែ​បាន​ដា​ក់​ឲ្យ​ប្រើប្រាស់ ​នូវ​កម្មវិធី​ថ្មី​មួយ ​លើ​ទូរស័ព្ទ ​ឈ្មោះថា ​Pure Radio ។ កម្មវិធី​ថ្មី​នេះ ​ត្រូវ​បាន​ស្ថាបនា​ឡើង ​សម្រាប់​ប្រិយមិត្ត ​អ្នក​និយម​ស្តាប់​វិទ្យុ​បារាំង​អន្តរជាតិ ​ដើម្បីឲ្យ​លោក​អ្នក​ អាច​ចូល​ទៅ​ស្តាប់​កម្មវិធី​ផ្សាយ​ផ្ទាល់ ​ឬ​ការ​ផ្សាយ​មុនៗ ​បាន​យ៉ាង​ងាយ​ស្រួល ​និង​យ៉ាង​រហ័ស ​នៅ​លើ​ទូរស័ព្ទ​ដៃ។

ផ្សាយពាណិជ្ជកម្ម

បើ​លោក​អ្នក​ ជា​អ្នក​ចូលចិត្ត​ស្តាប់​វិទ្យុ ​ដើម្បី​តាមដាន​ដឹង​ពី​ព័ត៌មាន​ទាន់​ហេតុការណ៍ ​ប្រត្យក្រ ​សុក្រិត្យ ​ និង​ជឿ​ទុកចិត្ត​បាន​ នោះ​ Pure Radio ​ពិត​ជា​មិន​ធ្វើ​ឲ្យ​លោក​អ្នក​ ខុស​បំណង​ទេ។ Pure Radio គឺ​ជា​កម្មវិធី​ថ្មី​ ដែល​លោក​អ្នក​ អាច​ទាញ​​យក​មក​ប្រើ​ នៅ​លើ​ទូរស័ព្ទ​ស្វាត​ហ្វូន ​គ្រប់​ប្រភេទ។ កម្មវិធី​នេះ​ ត្រូវ​បាន​ស្ថាបនា​ឡើង ​ សម្រាប់​តែ​ការ​ស្តាប់​១០០% ​មិន​ថា​ការ​ផ្សាយ​បន្ត​ផ្ទាល់​ ឬក៏​ការ​ផ្សាយ​ចាស់ៗ។ កម្មវិធី​ដែល​មាន​ទំហំ​ស្រាល​តូច ​​ដើរ​ដោយ​រហ័ស​ និង​ងាយ​ស្រួល​ប្រើ​ នៅ​លើ​ទូរស័ព្ទ​នេះ ​ ​នឹង​ធ្វើ​ឲ្យ​ប្រិយមិត្ត​ អាច​​តាម​ដាន​ស្វែងរក​ និង​ស្តាប់ ​នូវ​រាល់​ការ​ផ្សាយ​ របស់​វិទ្យុ​បារាំង​អន្តរជាតិ។

Pure Radio ​របស់​វិទ្យុ​បារាំង​អន្តរជាតិ ​មាន​ទាំង​អស់​១៤​ភាសា ​ភាសា​បារាំង​ ភាសា​អង់គ្លេស ​ភាសា​ខ្មែរ ​ ភាសា​វៀតណាម ​ភាសា​ចិន​ ភាសា​ព័រទុយហ្គាល់ ភាសា​ប្រេស៊ីល ​ភាសា​អេស្ប៉ាញ ​ភាសា​ពែក្ស ​ ភាសា​រូម៉ានី ​ ភាសា​រុស្ស៊ី ​ ភាសា​ម៉ាន់ដេកាន់ ​ ភាសា​ហាអ៊ូសា ​ និង​ភាសា​ស្វាហ៊ីលី។

ជា​បឋម​ លោក​អ្នក​គ្រាន់តែ ​ទាញ​យក​កម្មវិធី​ Pure Radio ​ដាក់​នៅ​ក្នុង​ទូរស័ព្ទ ​បន្ទាប់​មក​ទៀត ​លោក​អ្នក​ ត្រូវ​ជ្រើស​យក​ភាសា​នៃ​ការ​ផ្សាយ ​ដែល​លោក​អ្នក​ចង់​ស្តាប់។

RFI-Pure Radio-ភាសាខ្មែរ
RFI-Pure Radio-ភាសាខ្មែរ RFI

 

បន្ទាប់​មក ​លោកអ្នក​ អាច​ជ្រើស​យក​ កម្មវិធី​ផ្សាយ​ណាមួយ ​ ដែល​លោក​អ្នក​ប្រាថ្នា​ចង់​ស្តាប់ ​ជា​ការ​ស្រេច។

RFI-Pure Radio-ការផ្សាយ​​ជា​ភាសាខ្មែរ
RFI-Pure Radio-ការផ្សាយ​​ជា​ភាសាខ្មែរ RFI

ស្តាប់ ​​វិទ្យុ​បារាំង​អន្តរជាតិ​ RFI លោក​អ្នក​នឹង​បាន​ដឹង​ព័ត៌មាន ​ បាន​ស្វែងយល់​ ទទួល​ចំណេះ​ដឹង​ទូលំ​ទំលាយ ​ ទាំង​ក្នុង​ប្រទេស​ និង​ជុំវិញ​ពិភព​លោក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI