ភូមិសាស្រ្តនយោបាយ
១៧ មេសា ១៩៧៥៖ នរកខ្មែរក្រហមផ្តើមឡើងនៅភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៨
នៅថ្ងៃនេះ ក្នុងនាទីភូមិសាស្ត្រនយោបាយ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមបន្តលើកឡើងពីបដិវត្តន៍និងរបបខ្មែរក្រហមតទៅទៀត។ កាលពីសប្តាហ៍មុន ហ្សង់-ហ្វ្រង់ស័រ តាន់ បាននិយាយរៀបរាប់ពីប្រតិបត្តិការសឹកទ្រង់ទ្រាយធំដែលខ្មែរក្រហមផ្តើមធ្វើចាប់ពីដើមឆ្នាំ១៩៧៥ទៅ ដើម្បីវាយយកភ្នំពេញឱ្យទាល់តែបាននៅរដូវប្រាំងឆ្នាំ១៩៧៥។ ថ្ងៃនេះ ហ្សង់-ហ្វ្រង់ស័រ តាន់ សូមលើកឡើងពីព្រឹត្តិការណ៍ថ្ងៃ១៧មេសាឆ្នាំ១៩៧៥។ កាលណោះ ខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ផ្តើមកាប់សម្លាប់ខ្មែរដូចគ្នា និងបណ្តេញប្រជាជនទាំងជាង២លាននាក់ចេញពីរដ្ឋធានី។ គឺជាការផ្តើមឡើងនៃនរកខ្មែរក្រហម សម្រាប់ប្រជាជាតិខ្មែរទាំងមូល។