មន្ត្រីរដ្ឋាភិបាលសង្ឃឹមថា សេចក្តីសម្រេចរបស់តុលាការក្រុងឡាអេ នឹងបញ្ចប់ជម្លោះព្រំដែន នៅប្រាសាទព្រះវិហារ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:៤៧
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា បើសិនជាតុលាការឡាអេ នៅថ្ងៃទី១១វិច្ឆិកា សម្រេចក្នុងក្របខណ្ឌមូលដ្ឋានច្បាប់ត្រឹមត្រូវ ដូចអ្វីដែលតុលាការបានសម្រេចនៅឆ្នាំ១៩៦២ នោះនឹងអាចជួយដោះស្រាយបញ្ហាព្រំដែននៅប្រាសាទព្រះវិហាររួចរាល់ជាស្ថាពរ។ ក៏ប៉ុន្តែ លោកមេធាវី សុក សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ហាក់ដូចជាស្ទាក់ស្ទើរនឹងជឿថា បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបញ្ចប់ នៅពេលតុលាការឡាអេសម្រេចក្តី នៅថ្ងៃទី១១វិច្ឆិកា ព្រោះថា បញ្ហាព្រំដែនប្រាសាទព្រះវិហារ ជារឿងនយោបាយនៅក្នុងប្រទេសថៃ ហើយថៃអាចបង្កការតវ៉ាណាមួយ ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការឡាអេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ