បទយកការណ៍

ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​ដើម្បី​សេដ្ឋកិច្ច​និង​ការ​ប្រកួត​ប្រជែង

សំឡេង ០៧:៥០
យុវជនកម្ពុជាកំពុងរៀនជួសជុលម៉ូតូតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
យុវជនកម្ពុជាកំពុងរៀនជួសជុលម៉ូតូតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ RFI/Navin Im

កម្មវីធី​បណ្តុះបណ្តាល​បច្ចេកទេស​​វិជ្ជាជីវៈ​ ​កំពុង​ដំណើរ​ការ​ក្នុងការ​កសាង​សមត្ថភាព​ពលករ​កម្ពុជា​ ​ដើម្បី​លើក​កម្ពស់​ជីវភាព​ពលករ​ផង ​និង​ដើម្បី​ត្រៀម សម្រា​ប់​ការ​ប្រកួ​ត​​ប្រជែង​ នៅពេល​សហគមន៍​អាស៊ាន​កើតឡើង​ នៅឆ្នាំ២០១៥​ខាង​មុខ​ផង​។​ កម្ម​វិធីនេះកំពុង​ដំ​ណើរ​ការ​ស្ទើរ​គ្រប់​​ខេត្ត​ក្រុង​ទូទំាង​ប្រទេស ​ហើយ​មន្រ្តី​រដ្ឋាភិបាល​អំពាវ​នាវ​ឲ្យ​ពលករ​ដែល​មិន​ទាន់មាន​ជំនាញ​ចូល​រៀនកម្ម​វិធីនេះ។