អ្នកស្រីទេព វន្នី៖ ការជាប់ឃុំ៥ខែក្នុងពន្ធនាគាព្រៃសរ គឺជារឿងនយោបាយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៩:៥២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺអ្នកស្រី ទេព វន្នី សកម្មជន ដីធ្លីដ៏សកម្មនៅសហគមន៍បឹងកក់។ កាលពីរសៀលថ្ងៃសៅរិ៍ទី១១មេសា អ្នកស្រី ទេព វន្នី រួមជាមួយសកម្មជនដីធ្លីស្រ្តីបឹងកក់៩រូប និងអតីតព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាលើកលែងទោសនិងបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី១១មេសា។ ប៉ុន្តែអ្វីជាការកត់សំគាល់ ស្រ្តីបឹងកក់ទាំង១០រូបហាក់មិនពេញចិត្តចំពោះការលើកលែងទោសនេះទេ ដោយពួកគេអះអាងថា ពួកគេគ្មានទោសផង។ អ្នកស្រី ទេព វន្នី បានហៅការជាប់ពន្ធនាគារយៈពេល៥ខែមកនេះថា ជាឧបករណ៍របស់អ្នកនយោបាយ ក្នុងការចរចារបង្កើត គជប ថ្មី។