អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហង់ ជួនណា​រ៉ុ​ន៖ ក្រសួង​អប់រំ​នឹងមិន​បន្ធូរដៃ​លើ​ការប្រលង​បាក់​ឌុប​លើក​ទី២នោះទេ

សំឡេង ១០:៤៦
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សហការី
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​​អប់រំ យុវជន និង​កីឡា។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា ក្រសួង​បានរៀបចំ​រួចរាល់​អស់ហើយ នូវ​ដំណើរការ និង​និតិ​វិធី​នៃ​ការប្រលង​បាក់​ឌុប​លើក​ទី២ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​ទី១៣ខែតុលា​ខាងមុខនេះ។ គិត​ត្រឹម​ថ្ងៃ​សៅ​រិ៍​ទី១១តុលា​នេះ សន្លឹក​កិច្ចការ​ជាង៦ម៉ឺន​សន្លឹក ក៍​ត្រូវបាន​ដឹកជញ្ជូន​ទៅដល់​មណ្ឌល​ប្រលង​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា រួចរាល់​ហើយ​ដែរ។ ក៍​ដូចជា​លើក​ទី១ដែរ ការប្រលង​សញ្ញាប័ត្រ​បាក់​ឌុប​លើក​ទី២នៅ​ថ្ងៃ​ចន្ទ​ខានស្អែក​នេះ ក្រសួង​នឹងមិន​បន្ធូរដៃ​នោះឡើយ។ ពោលគឺ​វិធានការ និង​បទបញ្ញត្តិ​ដែល​ប្រើ​នៅក្នុង​ការប្រលង​លើក​ទី១ នឹង​យកមក​អនុវត្តន៍​នៅក្នុង​ការប្រលង​លើក​ទី២នេះដែរ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ