គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​៖ ស្វែង​រក​ការ​គាំទ្រ​គំនិត​មិន​គិត​ពី​សន្លឹក​ឆ្នោត​

សំឡេង ០៨:២០
ខិត​ប័ណ្ណ​ឃោសនា​របស់​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ ​សង្កាត់​អាណត្តិ​ទី៣
ខិត​ប័ណ្ណ​ឃោសនា​របស់​គណបក្ស​នយោបាយ​ សម្រាប់​ការ​បោះឆ្នោត​ឃុំ ​សង្កាត់​អាណត្តិ​ទី៣ ©Navin/RFI

គេ​​សង្កេត​​ឃើញ​​នៅ​ក្នុង​​កំឡុង​ពេល​​មាន​​ការ​​បោះ​ឆ្នោត​ម្តង​ៗ ​ ​​គណបក្ស​មិន​​ថាតូច​​​ឬ​​​ធំ​​​ឡើយ​​សុទ្ធតែ​បាន​​ធ្វើ​ការ​​ឃោសនា​​នូវ​​គោល​​នយោបាយ​​មួយ​​ដែល​​មាន​​ការ​​សន្យា​​​​​​ច្រើន​​ជំពូក។​​ ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិ​ញ ​ក្រោយ​​ពី​​ការ​​ទទួល​​បាន​នូវ​​​សន្លឹក​​ឆ្នោត​​ហើយ​​កិច្ច​​សន្យា​​មួយ​​ចំនួន​​មិន​​សូវ​​ត្រូវ​​បាន​​គេ​ត្រួត​​ពិនិត្យ​​និង​​​គោរព​ធ្វើ​​តាម​​ឡើយ។ ​មើល​ឃើ​ញ​នូវ​​ចំណុច​​ខ្វះខាត​​ខាង​​លើ​​នេះ ​គណបក្ស​​នយោបាយ​​ថ្មី​មួយ​​ដែល​​ទើប​បែក​​ចេញ​ពី​​​គណបក្ស​​ប្រឆាំង​​លោក​​​សមរង្សី​ ត្រូវ​​បាន​​គេ​​បង្កើត​​ឡើង​។​ លោក ​​ខឹម វាសនា​ ប្រធាន​​គណបក្ស​​ថ្មី​នេះ​​ គឺ​​គណបក្ស​​សម្ព័ន្ធ​​ដើម្បី​ប្រជា​ធិបតេយ្យ​​​ បាន​​អះអាង​​ថា​​គណបក្ស​​​នយោបាយ​​​របស់​​លោក​​មិន​ធ្វើ​​​ដើម្បី​​ស្វែង​​រក​​សំឡេង​​ឆ្នោត​​ឡើយ​ ប៉ុន្តែ​​ដើម្បី​​ស្វែង​​រក​​ការ​​គាំទ្រ​​បែប​​គំនិត។​

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI