លោកហ៊ុន សែន៖ មន្ត្រីសុខាភិបាល និងកម្មករ នឹងត្រូវដំឡើងប្រាក់ខែ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ នៅមជ្ឈមណ្ឌលកោះពេជ្យ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃព្រហស្បត្តិ៍ទី ២៥ កញ្ញានេះ បានប្រកាសថារដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សដល់មន្ត្រីក្រសួងសុខាភិបាល នៅខែខាងមុខនេះដោយឡែកវិស័យកាតដេវិញក៏នឹងត្រូវឡើងផងដែរ។
នៅខែតុលាខាងមុខនេះ មន្ត្រីថ្នាក់តាមបំផុតរបស់ក្រសួងសុខភិបាល(ពេទ្យ) គឺនឹងត្រូវដំឡើងប្រាក់ខែពីចំនួន៤៤ម៉ឺនទៅ៥៥ម៉ឺនរៀលក្នុងមួយខែ។ នេះ ជាកាបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រី។ ថ្លែងទៅកាន់សិស្សនិស្សិតប្រមាណជាង២ពាន់នាក់ លោកហ៊ុន សែនបានលើកឡើងថា ការដំឡើងប្រាក់ខែដល់មន្ត្រីក្រសួងសុខាភិបាល គឺនឹងចាប់ផ្តើមអនុវត្តនៅខែតុលានេះតែម្តង ដោយលោកនឹងអាចហុះហត្ថលេខាលើអនុក្រឹត្យនេះ នៅថ្ងៃព្រស្បតិ៍ឬថ្ងៃសុក្រទី២៦ កញ្ញាស្អែកនេះ។ ក្រៅពីការដំឡើងប្រាក់បៀវត្សដល់មន្ត្រីក្រសួងសុខាភិបាលនោះ រដ្ឋាភិបាលក៏បានដំឡើងរួចរាល់ហើយដែរចំពោះមន្ត្រីគ្រូបង្រៀនសម្រាប់ខែកញ្ញានេះ។ មន្ត្រីគ្រូបង្រៀនថ្នាក់បឋមដែលទទួលបានប្រមាណពី៤៨ម៉ឺនរៀល ទៅ៥៥ម៉ឺនរៀល។ បើតាមប្រសាសន៍លោកនាយករដ្ឋមន្ត្រីប្រាក់បៀរវត្សទាំងនេះ នឹងបន្តកើនឡើងជាបន្តទៀតជាដំណាក់។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ការដំឡើងប្រាក់បៀវត្សដល់មន្ត្រីក្រសួងទាំងពីរដែលមានចំនួនប្រមាណជាង១៣ម៉ឺននាក់នោះ គឺជាអាទិភាព។ សូមបញ្ជាក់ថា បញ្ហាប្រាក់បៀរវត្សនៅទាបនៃមន្ត្រីគ្រូបង្រៀន និងគ្រូពេទ្យ ដែលជាអ្នកបម្រើសេវាកម្មដល់ប្រជាពលរដ្ឋដោយផ្ទាល់នោះ បានបណ្តាលឱ្យវិស័យទាំងពីរនេះ ធ្លាក់ចុះគុណភាពរបស់ខ្លួនយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះបញ្ហាអំពើពុករលួយក៏ត្រូវបានគេរកឃើញក្នុងវិស័យអប់រំ និងនៅក្នុងវិស័យសុខាភិបាលផងដែរ។
ក្នុងសន្ទរកថា ប្រមាណជាង១ម៉ោងរបស់ខ្លួន ប្រមុខរដ្ឋាភិបាល ក៏បានថ្លែងថា ក្រសួងការងារ សហជីព និងអង្គការអន្តរជាតិខាងការងារ បាននឹងកំពុងពិភាក្សាគ្នាជាបន្តទៀតដើម្បីស្វែងរកផ្លូវបង្កើតប្រាក់ឈ្នួលដល់វិស័យឯកជន-ផ្នែកកាត់ដេរ។ បញ្ហាដំឡើងប្រាក់ឈ្នួលដល់វិស័យកាត់ដេរនេះ ក្រសួងការងារ សហជីពកម្មករ និងសមាគមនិយោជកនឹងបើកកិច្ចប្រជុំត្រីភាគីជាបន្តទៀតនៅថ្ងៃទី២៦ កញ្ញាស្អែកនេះជាបន្តទៀត បន្ទាប់ពីការជជែកគ្នាកាលពីពាក់កណ្តាលខែកន្លងទៅមិនទាន់ដាច់ស្រាច់នៅឡើយ។
សូមបញ្ជាក់ថា ការប្រកាសដំឡើងប្រាក់ខែដល់មន្ត្រីក្រសួងសុខាភិបាលពី៤៤ម៉ឺន ដល់៥៥ម៉ឺនពីលោកនាយករដ្ឋមន្ត្រីនេះ។ គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងវិញ បានប្រកាសក្នុងយុទ្ធនាការបោះឆ្នោតរបស់ខ្លួនថានឹងដំឡើងប្រាក់បៀរវត្សដល់មន្ត្រីរាជការទាបបំផុត គឺ១លានរៀល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ