អានតួអត្ថបទ
បទយកការណ៍

លោក ហ៊ីង សុខសាន្ត អ្នក​រាជ​ការ​កាត់​ប្រាក់​ខែ​ជួយ​សង្គម​ព្រោះ​ខ្លួន​ជា​ក្មេង​កំព្រា

សំឡេង ១០:០៧
លោក ហ៊ីង សុខសាន្ត អ្នករាជការយកប្រាក់ខែរបស់ខ្លួន ជួយដល់សង្គម។
លោក ហ៊ីង សុខសាន្ត អ្នករាជការយកប្រាក់ខែរបស់ខ្លួន ជួយដល់សង្គម។ @RFI
ដោយ៖ អ៊ឹម ណាវិន
១៤ នាទី

លោក​ហ៊ីង សុខសាន្ត ដែល​ទទួល​បាន​តំណែង​ជា​អគ្គ​ខា​ធិ​ការរង នៅ​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋ​សភា កាល​ពី​ខែ​កញ្ញា កន្លង​មក​នេះ បាន​ប្រកាស​ថា នឹង​កាត់​ប្រាក់​ខែ​របស់​ខ្លួន​មួយ​ចំនួន​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា និង​មណ្ឌល​កុមារ​កំព្រា។ មក​ទល់​នឹង​ពេល​នេះ លោក​បាន​បរិច្ចាគ ប្រាក់​ខែ​ដំបូង របស់​លោក​ជួយ​ដល់​សង្គម​នោះ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​អ្នក​រាជ​ការ​រូប​នេះ អះ​អាង​ថា នឹង​បន្ត​សកម្មភាព​មនុស្សធម៌​បែប​នេះ ទៅ​ទៀត។ មាន​ដើម​កំណើត​នៅ​ខេត្ត​តាកែវ ជា​ក្មេង​កំព្រា​ឳ​ពុក​ម្តាយ តាំងពី​កុមារភាព​មក​ម្លេះ លោក ហ៊ីង សុខសាន្ត​បញ្ជាក់​ថា ការ​ដែល​លោក​រំលែក​ប្រាក់ ខែ​របស់​ខ្លួន ដើម្បី​សង្គម​នេះ ពីព្រោះ​លោក​ធ្លាប់​លំបាក។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ