ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សម្រាប់​​ពលរដ្ឋ​​កម្ពុជា តើ​​សប្បុរសធម៌​​​រើស​​មុខ​​ឬ​?​

សំឡេង ០៥:០៣
ទីលាន Durbar ប្រាសាទបូរាណ នេប៉ាល់ ក្នុងក្រុងកាតម៉ាន់ឌូ ជាបេតិកភណ្ឌពិភពលោក រលំដួលខ្ទេចខ្ទី​ដោយសារ​រញ្ជួយដី។
ទីលាន Durbar ប្រាសាទបូរាណ នេប៉ាល់ ក្នុងក្រុងកាតម៉ាន់ឌូ ជាបេតិកភណ្ឌពិភពលោក រលំដួលខ្ទេចខ្ទី​ដោយសារ​រញ្ជួយដី។

បន្ទាប់​ពី​ជួប​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៨​រិចទ័រ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ប្រជាជន​​នេប៉ាល់ ឥឡូវ​នេះ​កំពុង​តែ​ត្រូវ​ការ​ជំនួយមនុស្សធម៌​ជា​បន្ទាន់​។ ឆ្លើយ​តប​នឹង​សេចក្ដី​ត្រូវ​ការ​នេះ រដ្ឋាភិបាល និង​កាកបាទ​ក្រហម​កម្ពុជា បាន​ជួយ​ដល់​ប្រទេស​នេប៉ាល់ ជា​​ថវិកា​សរុប​១​១​ម៉ឺន​ដុល្លារ​។ ប្រជាពលរដ្ឋ​កម្ពុជា​ឯ​ណេះ​វិញ ហាក់​ដូច​ជា​មិន​សូវ​ស្វះ​ស្វែង​ជួយ​ដល់​ប្រជាជាតិ​ណេប៉ាល់​ឡើយ​។ ភាព​សោះ​អង្គើយ​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​​ពលរដ្ឋ​កម្ពុជា​​ចំពោះ​ប្រទេស​​ជប៉ុន​ ​ដែល​រង​គ្រោះ​ដោយ​រលក​យក្ស​ស៊ូណាមិ កាល​ពី​ឆ្នាំ​២០១១​។ សម្រាប់​ពលរដ្ឋ​កម្ពុជា តើ​សប្បុរសធម៌​​រើស​មុខ​ឬ?