ប្រាំដងក្នុងរយៈពេលហាសិបនាទី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១២:១៦
គណៈកម្មការជំនាញនៃរដ្ឋសភា ធ្វើសកម្មភាពច្រើន ក្នុងការកោះហៅមន្ត្រីរដ្ឋាភិបាល ឱ្យមកបំភ្លឺ និងក្នុងការស្នើឱ្យមន្ត្រីពាក់ព័ន្ធ ពិនិត្យ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ កាលពីថ្ងៃព្រហស្បតិ៍នាយករដ្ឋមន្ត្រី ដែលមកពីគណបក្សប្រជាជនកម្ពុជា បាននិយាយសាចុះសាឡើងដល់ទៅ៥ដង ជុំវិញរឿងនេះ ខណៈកំពុងថ្លែងសុន្ទរកថារយៈពេល៥០នាទី ដើម្បីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ ។ លោក ហ៊ុន សែន គាំទ្រផង ព្រមានផង ទាំងចំពោះមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំងចំពោះមន្ត្រីរដ្ឋាភិបាល។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលជឿថា រដ្ឋសភានឹងមានប្រសិទ្ធភាព។