សម័យ​សកលភាវូបនីយកម្ម​ជនជាតិ​ភាគតិច​ប្រសប់​លក់ដូរ

សំឡេង ០៨:១៨
ផ្សារ​​បានលុង​​ក្នុង​​ទីរួម​​ខេត្ត​​រតនគិរី​មាន​ជនជាតិ​ភាគតិច​ជាច្រើន​ជា​អាជីវករ
ផ្សារ​​បានលុង​​ក្នុង​​ទីរួម​​ខេត្ត​​រតនគិរី​មាន​ជនជាតិ​ភាគតិច​ជាច្រើន​ជា​អាជីវករ RFI/Navin Im

នៅក្នុង​ផ្សារ​បានលុង​ខេត្ត​រតនគិរី​ មានជនជាតិ​ភាគតិច​ច្រើនឡើងៗ​ក្លាយជា​អាជីវករ​លក់កសិផល។ ​ជនជាតិ​ភាគតិច​ដែលធ្លាប់​តែរស់​នៅក្នុង​ព្រៃភ្នំ​ ពេលនេះ​ បាន​នាំយ​ក​ប​ន្លែ ផ្លែឈើ ត្រី​សា​ច់ ដែល​ខ្លួន​ដំាដុះ​ និង​នេសាទ​បាន​ មកលក់​លើទី​ផ្សារ​រៀង​រាល់ព្រឹក​។​ លើសពីនេះ របៀប​លក់ដូរ​ របស់​ពួ​ក​គា​​ត់​​ត្រូវ​បាន​កត់​សម្គាល់​ថា មានការវិវឌ្ឍន៏​ជាលំដាប់​។ ​ក្រុមជន​ជាតិភាគ​​ និ​យា​​​យ​ថាពួកគាត់​ខំ​ល​ក់ខំ​ដូរ​​ គឺដើម្បី​ឲ្យមាន​ជីវភាព​រស់នៅ​សមរម្យ​នឹងគេ​នៅក្នុង​សម័យ​នេះ។ ស​ម័​យ​​ដែ​ល​ជនជាតិគួយ ក្រឹង ទំពួន មិន​ចង់រស់នៅ​ក្នុងព្រៃភ្នំដាច់​ពីគេឯង​ទៀតឡើយ​។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI