ឥណ្ឌា

ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​អនុម័ត​គម្រោងច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

អ្នកគាំទ្រ​លោក​ Anna Hazare ដែល​​ធ្វើ​កូដកម្ម​អត់អាហារ​ជាច្រើនលើក​ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ឥណ្ឌា
អ្នកគាំទ្រ​លោក​ Anna Hazare ដែល​​ធ្វើ​កូដកម្ម​អត់អាហារ​ជាច្រើនលើក​ ដើម្បី​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ឥណ្ឌា REUTERS/Babu

ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​បាន​អនុម័ត​យល់ព្រម​ នៅ​ថ្ងៃ​អង្គារ​២០​ធ្នូ​ម្សិលមិញ​ គម្រោងច្បាប់​ដែល​ត្រូវ​បង្កើត​អង្គការ​ថ្មី​មួយ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​អាច​ផ្តើម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អ្នក​រដ្ឋការ​សឹង​តែ​គ្រប់​គ្នា​។​អង្គការ​នេះ​ដែល​មាន​ឈ្មោះ​ថា​ Lokpal​ ត្រូវ​បាន​ទាម​ទារ​ចង់​បាន​ដោយ​សមាគម​ស៊ីវិល​និង​ជាអាទិ៍​ ដោយ​សកម្មជន​ឈ្មោះ​លោក​តា​ Anna​ Hazare​ដែល​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​២​ដង​រួច​មក​ហើយ​ ​ ដើម្បី​ធ្វើ​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​។​អត្ថបទ​ច្បាប់​នឹង​ត្រូវ​ដាក់​ជូន​រដ្ឋសភា​ឥណ្ឌា​ពិនិត្យ​ពិភាក្សា​ ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​២២​ធ្នូ​ស្អែក​នេះ​ទៅ​។