ឥណ្ឌូនេស៊ី

ក្រុង​ហ្សាកាតារងការ​វាយប្រហារ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត

ក្រុម​ប៉ូលិស​ឥណ្ឌូនេស៊ី ​បាន​​ចុះ​ទៅ​កន្លែង​កើតហេតុ ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក ​សម្លាប់​មនុស្ស​នៅ​​ជិត​ហាង​កាហ្វេ​ស្តាបាក។​
ក្រុម​ប៉ូលិស​ឥណ្ឌូនេស៊ី ​បាន​​ចុះ​ទៅ​កន្លែង​កើតហេតុ ក្រោយ​ពី​មាន​ការ​បំផ្ទុះ​គ្រាប់​បែក ​សម្លាប់​មនុស្ស​នៅ​​ជិត​ហាង​កាហ្វេ​ស្តាបាក។​ @BAY ISMOYO / AFP

យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ផ្ទុះ​គ្រាប់​បែក​ចំនួន​៣​ដង ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត។ ការ​បំផ្ទុះ​គ្រាប់​បែក​នេះ កើត​មាន​ឡើង​នៅ​ហាង​កាហ្វេ​ស្តារបាក​ មួយ​កន្លែង​នៅ​ក្នុង​ទីប្រជុំជន​នាទី​ក្រុង​ហ្សាកាតា។ ទូរទស្សន៍ ធីវីវាន់ របស់​ឥណ្ឌូនេស៊ី បាន​រាយ​ការណ៍​ថា​ ការ​បំផ្ទុះ​គ្រាប់​បែក​នេះ កើត​មាន​ឡើង​នៅ​តំបន់ ស៊ីតនី ស៊ីលភ្លី និង គូនីង៉ាន ក្បែរ ស្ថានទូត​តួគី​ និង ស្ថានទូត​ប៉ាគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

នៅ​វេលា​ថ្ងៃ​ត្រង់ ម៉ោង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​រងគ្រោះ​ដោយសារ​ការ​បំផ្ទុះ​នេះ។ ប៉ុន្តែ​អ្នក​សារព័ត៌មាន AP ម្នាក់​រាយការណ៍​ថា គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ដេក​ស្លាប់​នៅ​ហ្នឹង​កន្លែង។

 
សន្តិសុខ​ធនាគារ​ម្នាក់​បាន​អោយ​ដឹង​ថា គាត់​បាន​ឃើញ​អ្នក​វាយ​ប្រហារ​ចំនួន​៥​នាក់ និង​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​៣​នាក់ ដែល​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ក្នុង​ហាង​កាហ្វេ​ស្តាបាក។

ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AP ថា​នៅ​តាម​ផ្លូវ​គាត់​បាន​ឃើញ​មនុស្ស​៣​នាក់​ ដើរ​ចូល​ទៅ​ក្នុង​ហាង​កាហ្វេ​ស្តាបាក់ ហើយ​ពួកគេ​បាន​បំផ្ទុះ​ខ្លួន​ឯង​ម្តង​ម្នាក់​ៗ។ ពលរដ្ឋ​នោះ​ និយាយ​ទៀត​ថា មនុស្ស ២នាក់ ផ្សេងទៀត កាន់​កាំ​ភ្លើង​ខ្លី ដើរ​ចូល​ទៅ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស។ បន្ទាប់​មក​គាត់​ឃើញ​ប៉ូលិស​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ។ គាត់​បន្ត​ថា ​ជន​ប្រដាប់​អាវុធ ២​នាក់​នោះ បាន​រត់​គេច​ខ្លួន ហើយ​ប៉ូលិស​បាន​ដេញ​តាម​ពួកគេ។ គាត់​មិន​បាន​រង​របួស​ដោយសារ​ការ​បំផ្ទុះ​នោះ ក៏​ព្រោះ​តែ​គាត់​នៅ​ឆ្ងាយ ពី​កន្លែង​កើត​ហេតុ​ ប៉ុន្តែ​អាច​មើល​ឃើញ​ការ​វាយ​ប្រហារ​នេះ​បាន។

តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ទីក្រុង​ហ្សាកាតា លោក ជែមេរី ឌូក្លាស មាន​ការ​ផ្ទុះ​ជា​បន្ត​បន្ទាប់​ចំនួន​៦​ដង បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ធំ​នៅ​មុខ​ការិយាល័យ​ អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សាកាតា។

ឥណ្ឌូនេស៊ី​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ពេល​កន្លង​មក​ ដែល​អះអាង​ថា​ជា​ការ​ប្រព្រឹត្តិ​របស​ក្រុម​ទាហាន​អ៊ីស្លាម។ ប្រទេស​នេះ​ ត្រូវ​បាន​ដាក់​អោយ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​កំរិត​ខ្ពស់ បន្ទាប់​ពី​អាជ្ញាធរ​បាន​រក​ឃើញ​ថា​ក្រុម​ទាហាន​អ៊ីស្លាម​មាន​គម្រោង វាយ​ប្រហារ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល ជន​បរទេស និង​អ្នក​ផ្សេង​ទៀត។ សូម​បញ្ជាក់​ថា យ៉ាង​ហោច ណាស់​ក៏​មាន​ប៉ូលិស និង​ទាហាន ចំនួន​១៥ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ អំឡុង​ពេល​ចូល​ឆ្នាំ​ ថ្មី ដើម្បី​យាមកាម​ព្រះ​វិហារ​សាសនា​គ្រឹស្ត ព្រលាន​យន្តហោះ និង​ទី​សាធារណៈ​​ផ្សេង​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI