យ៉ាងហោចណាស់មនុស្ស ២៥នាក់បានស្លាប់ដោយសាររញ្ជួយនៅលើកោះសូម៉ាត្រា
យ៉ាងហោចណាស់មនុស្ស២៥នាក់បានស្លាប់ និងរាប់រយនាក់រងរបួស បន្ទាប់ពីរងការវាយប្រហារដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ នៅខេត្តអាឆេ លើកោះសូម៉ាត្រារបស់ឥណ្ឌូនេស៊ី។ នេះជាការស្រង់ទិន្នន័យបឋមប៉ុណ្ណោះ ខណៈចំនួនអ្នកស្លាប់ និងរបួសអាច នឹងបន្ដកើនឡើងទៀត ដោយសារតែឥទ្ធិពល នៅមិនទាន់សាបរលាបនៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖
ព្រឹកព្រហាមថ្ងៃទី ពុធទី ៥ធ្នូនេះ ការរញ្ចួយដី ដែលមានកម្រិត ៦,៥រ៉ិចទ័រនេះ បានវាយប្រហារ សង្កាត់ Pidie Jaya ជាតំបន់ដែលមានប្រជាជនម៉ូស្លីមតែងតែធ្វើសេចក្តីអធិដា្ននជារៀងរាល់ព្រលឹមទៀបភ្លឺ។ រញ្ពួយដីនេះបានចាប់ផ្តើមដំបូង ក្នុងជម្រៅដល់ទៅ ១៧,១៦ គីឡូម៉ែត្រ ក៏ត្រូវបានកំណត់ផងដែរស្ថិត នៅរយៈទទឹង ៥,៣០៨១ ដឺក្រេ និងរយៈបណ្តោយ ៩៦,២៦៨៦ ដឺក្រេ។ ពិតមែនតែវាមិនទាន់មានសញ្ញាអំពី រលកយក្សសូណាមិក៏ពិតមែន តែ គ្រោះរញ្ជួយដីនេះពិតជាខ្លាំង។ នេះបើតាមទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអះអាងនៅថ្ងៃពុធនេះ។
ប្រធាននៃទីភ្នាក់ងារគ្រោះមហន្តរាយក្នុងតំបន់ Puteh Manaf វិញ បាននិយាយថាមានមន្ទីរពេទ្យតែមួយគត់នៅក្នុងស្រុកនេះ ហើយត្រូវផ្ទុកអ្នករងរបួសជាច្រើនដោយសាររញ្ចួយដីនេះ។
ចំណែកប្រតិការជួយសង្គ្រោះក៏កំពុងប្រព្រឹត្តិខណៈមានមនុស្សមួយចំនួនបានជាប់នៅក្រោមកំទិចកំទីនៃការរលំបាក់អគារ។
ឥណ្ឌូនេស៊ីទទួលបានបទពិសោធន៍ទាក់ទងទៅនឹងសកម្មភាពរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់។ ខេត្ត អាឆេ ស្ថិតនៅភាគខាងជើងនៃកោះស៊ូម៉ាត្រាជាតំបន់ ដែលងាយរងគ្រោះដោយសារការរញ្ជួយដីជាងគេ។ ជាក់ស្តែងកាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងទៅមានរញ្ជួយដី កម្រិត 6,5 រ៉ិចទ័រម្តងដែរ ហើយបានវាយប្រហារភាគខាងលិចនៃកោះស៊ូម៉ាត្រា បានបង្កអ្នករងរបួស ចំនួន៨ប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ