អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ទឹកជំនន់​នៅ​ហ្សាការតា​៖ស្លាប់​១១​នាក់​និង​១​ម៉ឺន​៨០០០​នាក់​អត់​ជម្រក​

ប្រជាជន នាំគ្នារុញរថយន្តនៅក្នុងទឹកជំនន់ ប៉ែកខាងលិចហ្សាការតា ថ្ងៃ១៨មករា២០១៣
ប្រជាជន នាំគ្នារុញរថយន្តនៅក្នុងទឹកជំនន់ ប៉ែកខាងលិចហ្សាការតា ថ្ងៃ១៨មករា២០១៣ REUTERS/Supri
ដោយ៖ នុយ ប៊ែរណាដែត
១៤ នាទី

ទីក្រុង​​ហ្សាការតា​​ជា​រៀង​រាល់​ឆ្នាំ​ តែង​ជួប​ប្រទះ​​នឹង​​គ្រោះ​ទឹក​ជំនន់​​ជា​រៀង​រាល់​ឆ្នាំ​នៅ​រដូវ​​ភ្លៀង​​ដែល​​អាច​​នឹង​​ចាប់​​មាន​​ធំ​​ចាប់​តាំង​​ពី​​ខែ​​វិច្ឆិកា​​រហូត​​ដល់​​ខែ​មេសា។​ នៅ​ឆ្នាំ​នេះ ទឹកភ្លៀង​បាន​ចាប់ផ្តើម​ធ្លាក់​តាំង​ពី​ដើម​សប្តាហ៍ និង​ធ្វើ​ឲ្យ​ទីក្រុង​ហ្សាការតា​មួយ​ភាគ ត្រូវ​គាំង​ស្ទះ​នៅថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​ដូច​ជា​នៅ​សង្កាត់​ពាណិជ្ជកម្ម​និង​សង្កាត់​រដ្ឋបាល។ គ្រោះ​ទឹក​ជំនន់​ ដែល​លើក​នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ចាប់​តាំង​២០០៧​មក បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​​១១​នាក់​និង​អ្នក​ឥត​ជម្រក​១​ម៉ឺន​៨០០០​នាក់​ចាប់តាំងពីថ្ងៃអង្គារមក--នេះបើយោង​តាម​ប្រភព​ផ្លូវ​ការ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃសុក្រ១៨មករានេះ។

ផ្សាយពាណិជ្ជកម្ម

ទឹក​ជំនន់នៅ​ទីក្រុង​ហ្សាការតា​ កំពុង​​​មាននៅ​​ឡើយ ។ ចាប់តាំង​ពីថ្ងៃ​អង្គារ​១៥​មករា​មក គ្រោះ​ទឹក​ជំនន់​ បានបណ្តាល​ឲ្យស្លាប់​មនុស្ស​១១ នាក់ ​ក្នុង​នោះ​ ៥​នាក់​ស្លាប់​ដោយ​​ឆក់​ខ្សែ​ភ្លើង-នេះ ជា​ការ​គូស​បញ្ជាក់​របស់អ្នក​នាំពាក្យ​នៃ​ទីភ្នាក់ងារ​ជាតិ​ផ្នែក​គ្រប់គ្រងគ្រោះមហន្តរាយ​ធម្មជាតិ​នៅឱកាស​សន្និសីទ​សាព័តមាន​មួយ។ ក្នុង​ចំណោម​ជន​រងគ្រោះ ក៏​មាន​កុមារ​ពីរ​នាក់ ដែរ ​ដែល​មាន​​អាយុ២​ឆ្នាំ​និង​១៣​ឆ្នាំ។ ចំណែក​ជន​ ចំនួន ១,៨០០០​នាក់ ត្រូវបាន​​ជម្លៀស​ចេញ​ពី​លំនៅថាន។ នៅ​ថ្ងៃ​សុក្រ​១៨​មករា​នេះ ស្ថានភាព​បានវិលមក​រក​ភាព​ធម្មតា​សន្សឹមៗ​វិញហើយ  ក៏​ប៉ុន្តែ មួយ​ផ្នែក​នៃ​​កណ្តាល​ទីក្រុងនិង​ក្នុង​សង្កាត់​ពាណិជ្ជកម្ម នៅ​តែ​មាន​ភាព​គាំង​ស្ទះ​ដំណើរ​ការ​​​ដដែល។

ស្ថានទូត​បារាំង អាល្លឺម៉ង់និង​អង់គ្លេស​ជាពិសេស កំពុង​ត្រូវ​ជាប់​កុន​ដោយ​ទឹក​ជំនន់ ក៏​ដូច​ជា​សណ្ឋាគារដ៏​ឆើតឆាយ​និង​អគារ​ខ្ពស់ៗ​ធ្វើ​ពី​កញ្ចក់​និង​ដែក​ថែប​​នៅ​ក្នុង​សង្កាត់​ហិរញ្ញវត្ថុ​​។ មណ្ឌល​​ពាណិជ្ជកម្ម​ដ៏​ស្តឹមស្កៃ​នានាក៏​មិនបានរួចផុតពីគ្រោះ​ទឹក​ជំនន់​​ដែរ ដូចយ៉ាង ​ហាង​លក់​​ទំនិញ​​ល្បីៗ​ឈ្មោះ​ ហាង ម៉ាក Gucci LVMH ឬ​ក៏​Hermès ជាដើម នៅ​តែ​ស្ងាត់​ជ្រងំ​គូរ​ឲ្យ​អស់​សង្ឃឹមមែនទែន។

នៅ​ថ្ងៃ​សុក្រ​នេះ ៨ % ​នៃ​​រដ្ឋធានី​ហ្សាការតា នៅ​តែ​ទទួល​រង​ដោយ​ទឹក​ជំនន់​នៅ​​ឡើយ។ អ្នកនាំពាក្យនៃ​ទីភ្នាក់ងារ​ជាតិ​ផ្នែក​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បាន​ប្រកាសប្រាប់​ថា “ស្ថានការណ៍ កំពុងស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​ដ៏​ម័ទធ្យ័ត​​របស់​​អាជ្ញាធរ​​ដោយ​បាន​ប្រកាស​ភាព​អាសន្ន​​នៅ​ក្នុង​ប្រទេស​។

គូរ​បញ្ជាក់​ដែរ​ថា ​ទឹកជំនន់នេះដែល​បណ្តាល​មក​ពី​ទឹក​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ពេក បាន​បណ្តាល​​​​ឲ្យ​ស្ទះ​​​គ្រប់​ច្រក​ល្ហកនៅ​ឡើយ​នៅ​​​​ក្នុងរដ្ឋធានី​ហ្សាការតា​​ដែលល្បីឈ្មោះ ខាងស្ទះកក​ចរាចរ នឹង​​ដែលមាន​​ប្រជាជន សរុប រួម​ទាំង​​ជាយ​ក្រុង​ផង ​​២០​លា​ននាក់ ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ