អានតួអត្ថបទ
ចិន

ចិន​មាន​អ្នកប្រើប្រាស់​អ៊ីនធ័រណែត​៥១៣​លាន​នាក់

វិបសៃតិ៍​Baidu ដែល​ជា​គូប្រកួតប្រជែង​របស់​Google នៅក្នុង​ប្រទេស​ចិន
វិបសៃតិ៍​Baidu ដែល​ជា​គូប្រកួតប្រជែង​របស់​Google នៅក្នុង​ប្រទេស​ចិន ©Reuters
ដោយ៖ តាន់ ហ្សង់-ហ្វ្រង់ស័រ
1 នាទី

ក្នុង​អំឡុង​ពេល​តែ​មួយ​ឆ្នាំ អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​នៅ​ប្រទេស​ចិន​បាន​កើន​ឡើង​ជាង​៥០​ប្លាយ​លាន​នាក់។ ចាប់​ពី​ពេល​នេះ​ទៅ ពលរដ្ឋ​ចិន​ដែល​ប្រើប្រាស់​អ៊ីនធ័រណែត​មាន​ចំនួន​ទាំង​អស់​៥១៣​លាន​នាក់​ហើយ។ អ្វី​ដែល​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​បារម្ភ គឺ​ការ​កើន​ឡើង​លឿន​រហ័ស​នៃ​អ្នក​ប្រើប្រាស់​Microblogs។

ផ្សាយពាណិជ្ជកម្ម

 

រហូត​ដល់​ដំណាច់​ឆ្នាំ​២០១១​កន្លង​ផុត​ទៅ​នេះ អ្នក​ប្រើប្រាស់​អ៊ីនធ័រណែត​នៅ​ប្រទេស​ចិន​មាន​ចំនួន​ទាំង​អស់​៥១៣​នាក់ ពោល​គឺ​បាន​កើន​ឡើង​ប្រមាណ​១២,២% បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១០។ មិន​តែ​ប៉ុណ្ណោះ ចំនួន​អ្នក​ប្រើប្រាស់​Microblogs បាន​កើន​ឡើង​ខ្លាំង គឺ​មាន​រហូត​ដល់​ទៅ​២៥០​លាន​នាក់​នៅ​ចុង​ឆ្នាំ​២០១១។ នេះ​បើ​យោង​ទៅ​តាម​មជ្ឈមណ្ឌល​ព័ត៌មាន​ស្តី​ពី​អ៊ីនធ័រណែត​នៅ​ប្រទេស​ចិន។

ក្នុង​របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ មជ្ឈមណ្ឌល​ដដែល​អះអាង​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រណែត​បាន​កើន​ចំនួន​ជាពិសេស​នៅ​ទីក្រុង​ប៉េកាំង ពោល​គឺ​ប្រមាណ​៧០,៣%។ ក្នុង​ចំណោម​អ្នក​ប្រើបា្រស់​ប្រាំ​នាក់ បួន​នាក់​មាន​អាយុ​ពី​១០​ទៅ​៣៩​ឆ្នាំ។ ពួក​គេ​ប្រើប្រាស់​អ៊ីនធ័រណែត​ជាពិសេស​តាម​រយៈ​Computers នៅ​ទី​កន្លែង​ធ្វើ​ការ ទូរស័ព្ទ​ដៃ និង​Laptobs។

ការ​កើន​ឡើង​លឿន​រហ័ស​នៃ​ចំនួន​អ្នក​ប្រើបា្រស់​អ៊ីនធ័រណែត​នេះ​កំពុង​ធ្វើ​ឲ្យ​អាជ្ញាធរ​ចិន​បារម្ភ ពីព្រោះ​រហូត​មក​ទល់​ពេល​នេះ វិធានការ​ត្រួត​ពិនិត្យ​ពី​សំណាក់​រដ្ឋាភិបាល​នៅ​មាន​ការ​ខ្វះ​ខាត​ច្រើន។ ជាក់​ស្តែង អាជ្ញាធរ​ចិន​ដែល​អាច​បិទ​ខ្ទប់​គេហទំព័រ​នេះ ឬ​គេហទំព័រ​នោះ​បាន​មែន តែ​មិន​ទាន់​មាន​លទ្ធភាព​រារាំង​ពួក​អ្នក​ប្រើប្រាស់​Microblogs កុំ​ឲ្យ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​បាន​នៅ​ឡើយ​ទេ។ អ៊ីចឹង​ហើយ បាន​ជា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ចិន​បាន​សម្រេច​ពង្រឹង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​ឃោសនា​មហាជន​ថ្មី​មួយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ