ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ូ វីរៈ៖« បើ​តាម​ផ្លូវច្បាប់ លោក ម៉ម សូណង់ដូ គួរតែ​ទទួល​បាន​ការ​ដោះលែង »

សំឡេង ១៣:៣១
លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា
លោកអ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ©Navin/RFI

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ នៅ​ថ្ងៃសៅរ៍ ទី១៥ កញ្ញា​​នេះ គឺ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក អ៊ូ វីរៈ​បាន​បញ្ជាក់​ថា ទោះ​បី​ជា​សវនាការ​កាត់​ទោស​លោក ម៉ម សូណង់ដូ មាន​ចំណុច​ខ្វះ​ខាត​ខ្លះ​ក៏​ដោយ ក៏​សវនាការ​កាត់​ទោស​នេះ​មាន​លក្ខណៈ​ប្លែក​ជាង​ការ​កាត់ទោស​នៅ​ក្នុង​សវនាការ​ទូទៅ។ លោក អ៊ូ វីរៈ​បាន​កត់សម្គាល់​ឃើញ​ថា ជម្លោះ​នៅ​ក្នុង​ខេត្ត​ក្រចះ​កន្លង​មក គឺ​ជា​ជម្លោះ​ដីធ្លី​សុទ្ធសាធ មិន​មែន​ជា​ជម្លោះ​អបគមន៍​ទេ។ សម្រាប់​លោក អ៊ូ វីរៈ លោក ម៉ម សូណង់ដូ គួរ​តែ​ទទួល​បាន​ការ​ដោះលែង​ឲ្យ​រួច​ខ្លួន៕