ភ្ញៀវប្រចាំថ្ងៃ

លោកជុំ ម៉ី៖« ខ្ញុំសុំឲ្យ​កឹម សុខា​ចូល​មក​អុជធូប ៣សរសៃ​នៅ​គុកទួលស្លែង​ដើម្បី​និយាយ​ការ​ពិត »

សំឡេង ០៩:៣៨
លោក ជុំ ម៉ី
លោក ជុំ ម៉ី © Reuters

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុ​បារំាងអន្តរជាតិ​នា​ថ្ងៃ​សៅរ៍ ទី៣១ ឧសភា​នេះ គឺ​លោក​ជុំ ម៉ី អតីត​អ្នកទោស​រួចជីវិត​នៅ​គុកទួលស្លែង។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក​ជុំ ម៉ី​បាន​បញ្ជាក់​ថា លោក​មាន​ការ​សប្បាយចិត្ត និង​ស្អប់ចិត្ត បន្ទាប់​ពី​ខៀវ សំផន និង​នួន ជា បាន​ប្រកាស​សុំទោស និង​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើ​ទារុណកម្ម និង​ការ​កាប់សម្លាប់​ក្នុង​របប​ខ្មែរក្រហម។ ទាក់ទង​នឹង​ការ​ថ្លែង​របស់​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្រ្គោះជាតិ​ដែល​និយាយ​ថា គុកទួលស្លែង ជា​គុកសិប្បនិមិត្ត លោក​ជុំ ម៉ី​បាន​សុំ​ឲ្យ​លោក​កឹម សុខា​ចូល​ខ្លួន​មក​អុជធូប ៣ សរសៃ​នៅ​គុកទួលស្លែង​ដើម្បី​និយាយ​ការ​ពិត។ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​រៀបចំ​ក្បួន​បាតុកម្ម​មួយ​នៅ​ថ្ងៃ​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI