រថយន្តឡង់គ្រីសស៊័រ ៥៧០ Iphone៤ Ipad សេរីថ្មី និងសម្ភារៈផ្សេងៗទៀតបាននិងកំពុងហូរចូលប្រទេសកម្ពុជាយ៉ាងគំហុក។ អតិថិជនខ្មែរមួយចំនួន ទាំងចាស់ ទាំងក្មេង ទាំងអ្នកមាន ទាំងអ្នកក្រ នាំគ្នាប្រឹងស្រវេស្រវាទិញសម្ភារៈទាំងនោះ។ តើចរន្តនេះអាចថា កម្ពុជាជាប្រទេសសម្ភារៈនិយមដែរឬទេ ? សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង គី សុខលីម និងលោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យផ្នែកសង្គមសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕
មើលវគ្គផ្សេងទៀត
-
បទយកការណ៍ លោក ម៉ក់ រ៉េមីស្សា ជាសិល្បករផ្នែកថតរូបទទួលបានមេដាយពីក្រសួងវប្បធម៌បារាំង មានជំនាញខាងសិល្បករផ្នែកថតរូប លោក ម៉ក់ រ៉េមីស្សា ជាកូនខ្មែរមួយរូប ត្រូវក្រសួងវប្បធម៌បារាំង ផ្ដល់មេដាយសិល្បៈ និងអក្សរសាស្រ្ត ថ្នាក់អស្សប្ញទ្ធិ ដែលមានការទទួលជាឯកច្ឆន្ទលើឆាកអន្តរជាតិ។ បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា មេដាយនេះ គឺជាការឧទ្ទិសដល់ការងារថតរូបរបស់លោក ម៉ក់ រ៉េមីស្សា រយៈពេល២៥ឆ្នាំ ប្រកបដោយគុណភាពខ្ពស់ និងមានលក្ខណៈសិល្បៈដ៏ល្អកម្រមាន ព្រមទាំងឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងវប្បធម៌កម្ពុជា។ បើតាម លោក ម៉ក់ រ៉េមីស្សា ទម្រាំមានការទទួលស្គាល់ស្នាដៃរបស់លោកជាឯកច្ឆន្ទលើឆាកអន្តរជាតិ លោកបានប្រើពេលធ្វើការងារនេះ និងបានធ្វើការផ្សព្វផ្សាយអំពីស្នាដៃរបស់ខ្លួនលើឆាកអន្តរជាតិជាច្រើនឆ្នាំមកហើយ។03/06/2023 09:50
-
បទយកការណ៍ អត្តពលិកប៉ារ៉ាហ្គេមចង់ឃើញមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម អត្តពលពិកប៉ារ៉ាហ្គេមកំពុងតែបង្កើនល្បឿនហាត់ពត់លត់ដំកម្លាំងដើម្បីត្រៀមប្រកួតកីឡាអាស៊ានបារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី៣-៩មិថុនាឆ្នាំ២០២៣។ អត្តពលិកប៉ារ៉ាហ្គេមចង់ឲ្យមហាជនផ្ដល់ការគាំទ្រពួកគេដូចអត្តពលិកស៊ីហ្គេម។28/05/2023 09:16
-
បទយកការណ៍ លោក យន់ វ៉ាន់ថន៖ ការរៀបចំឲ្យរមកកង់បីដឹកភ្ញៀវនៅមុខព្រះបរមរាជវាំងគឺបញ្ចៀសភាពរញ៉េរញ៉ៃ នៅមុខព្រះបរមរាជវាំង មានក្រុមរត់រមកកង់បីមួយក្រុម ពួកគាត់បានដាក់វេនគ្នាដឹកភ្ញៀវទេសចរម្ដងម្នាក់ នៅពេលដែលភ្ញៀវចេញពីដើរលេងកម្សាន្តទស្សនានៅក្នុងព្រះមរមរាជវាំង។ លោក យន់ វ៉ាន់ថន ដែលជាប្រធានគ្រប់គ្រងក្រុមរត់រមកកង់បីនៅមុខព្រះបរមរាជវាំង បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា មូលហេតុដែលនាំឲ្យមានក្រុមរត់រមកកង់បីប្រចាំនៅមុខព្រះបរមរាជវាំង គឺដើម្បីបញ្ចៀសភាពរញ៉េរញ៉ៃកើតឡើង នាំឲ្យខូចសណ្ដាប់ធ្នាប់។20/05/2023 06:58
-
បទយកការណ៍ លោក ដាវី ជូត្រលប់មកទីក្រុងកានក្នុងនាមជាមេប្រយោគរបស់មហោស្រពភាពយន្តអន្តរជាតិទី៧៦ សមិទ្ធិករខ្មែរវ័យក្មេង លោកដាវី ជូបានវិលត្រលប់មកបង្ហាញមុខនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកានសាជាថ្មី។ តាំងពីឆ្នាំ ២០២១ បីឆ្នាំជាប់គ្នា ដាវីជូបានទទួលការអញ្ជើញឲ្យដើរលើកម្រាលព្រំក្រហមរបស់មហោស្រពកាន ក្នុងនាមជាអ្នកដឹកនាំរឿង សមិទ្ធិករភាពយន្ត។ ខុសពីឆ្នាំមុន ដែលមានកុនរឿង “ត្រលប់ទៅសេអ៊ូល” ចូលរួមប្រកួតប្រជែងដណ្តើមរង្វាន់ Certain regard លោកដាវី ជូត្រលប់មកក្នុងមហោស្រពកានលើកនេះ នៅក្នុងនាមជាមេប្រយោគម្នាក់របស់មហោស្រពសម្រាប់។ ឈាង បុប្ផាបានជួបសម្ភាសន៍លោកដាវី ជូ ជានៅមហោស្រពកាន។19/05/2023 08:51
-
បទយកការណ៍ សមាគមជួយផ្នែកជំងឺខ្សោយផ្លូវដង្ហើម ជួយបណ្តុះបណ្តាលគ្រូពេទ្យវះកាត់សួតលើកដំបូងនៅកម្ពុជា ១១ ឧសភា ២០០៨ ១១ឧសភា ២០២៣ គិតមកដល់សប្តាហ៍នេះ សមាគមជួយអ្នកជំងឺខ្សោយផ្លូវដង្ហើមនៅកម្ពុជា ហៅកាត់ជាភាសាបារាំង ថាA I R Khmer មានអាយុ១៥ឆ្នាំគត់។ នៅក្នុងឱកាសប្រារព្ធខួប ១៥ឆ្នាំ សមាគមគ្រោងរៀបចំកម្មវិធី នៅផ្ទះខ្មែរក្នុងទីក្រុងប៉ារីស ដើម្បីធ្វើបទបង្ហាញសា្នដៃ ការងារដែលខ្លួនសម្រេចបាន នៅក្នុងបេសកកម្មស្តារសមត្ថភាពគ្រូពេទ្យជំនាញវះកាត់សួត នៅប្រទេសកម្ពុជា។ នៅក្នុងបទយកការណ៍នៅថ្ងៃនេះ លោកអ្នកនាងនឹងបានស្តាប់ការពន្យល់របស់លោកស្រី អាញ៉ែស អង់ និងលោកវេជ្ជបណ្ឌិត អង់ ជីនសួង ដែលជាស្ថាបនិក និងប្រធានសមាគម ជួយអ្នកជំងឺខ្សោយផ្លូវដង្ហើម។14/05/2023 11:10