លោក ស ខេង៖« សំណើសុំកែទម្រង់សមាសភាព គ.ជ.បរបស់ក្រុមបក្សប្រឆំាងពិតជាមានបំណងអ្វីមួយ »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៧
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិនៅថ្ងៃសៅរ៍ ទី២២ កញ្ញានេះ គឺលោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោក ស ខេងបានបញ្ជាក់ថា ក្រសួងមហាផ្ទៃមិនអាចទទួលយកសំណើរបស់ក្រុមគណបក្សប្រឆំាងដែលសុំធ្វើកំណែទម្រង់សមាសភាព គ.ជ.បបានទេ។ សម្រាប់លោក ស ខេង សំណើនេះពិតជាមានបំណងអ្វីមួយនៅពីក្រោយ។ បើតាមលោកឧបនាយករដ្ឋមន្រ្តី សំណើរបស់ក្រុមបក្សបឆំាងមានតែធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតទៅវិញទេ។ យ៉ាងណាក៏ដោយ លោក ស ខេងបានបញ្ជាក់ថា ពិតមែនតែមានចំណុចខ្វះខាតខ្លះក៏ដោយ ក៏ដំណើរការរៀបចំការបោះឆ្នោតពីមួយឆ្នំា ទៅមួយឆ្នំា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងមានការទទួលស្គាល់ជាអន្តរជាតិទៀតផង៕