លោក ធន់ សារ៉ាយ៖« ការ​អភិវឌ្ឍន៍ គឺ​ដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ មិនមែន​បង្កើន​ភាពក្រីក្រ​ទេ »

សំឡេង ០៩:០១
លោក ធន់ សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា
លោក ធន់ សារ៉ាយ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា ចាន់ណា

ភ្ញៀវប្រចំា​សប្តាហ៍​របស់​វិទ្យុបារំាង​អន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី១៦ មិថុនា​​នេះ គឺ​លោក ធន់ សារ៉ាយ ប្រធាន​អង្គការ​អាដហុក ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​អង្គការ​ខុមហ្វ្រែល។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក ធន់ សារ៉ាយ​បាន​សាទរ​ចំពោះ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ក្នុង​ការ​អនុវត្តន៍​នយោបាយ​ថ្មី​ដើម្បី​កាត់ដី​ឲ្យ​ប្រជាជន​នៅ​តំបន់​មាន​ជម្លោះ ជា​ពិសេស​ជម្លោះ​ជាមួយ​នឹង​ក្រុមហ៊ុន​ដីសម្បទាន​នៅ​ទូទំាង​ប្រទេស។ តែ​អ្វី​ដែល​លោក ធន់ សារ៉ាយ​កំពុង​រង់ចំា​មើល គឺ​ការ​អនុវត្តន៍​ជាក់​ស្តែង។ ទន្ទឹម​គ្នា​នេះ លោក​បាន​បញ្ជាក់​ថា ការ​អភិវឌ្ឍន៍ គឺ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ មិន​មែន​បង្កើន​ភាព​ក្រីក្រ​ទេ៕