បទយកការណ៍

លោក គឹម ហាក់៖« ខ្ញុំ​ចង់​បង្កើត​សារៈមន្ទីរ​រូបថត​សម្រាប់​កម្ពុជា »

សំឡេង ១៣:៥០
លោក គឹម ហាក់៖« ខ្ញុំ​ចង់​បង្កើត​សារៈមន្ទីរ​រូបថត​សម្រាប់​កម្ពុជា »
លោក គឹម ហាក់៖« ខ្ញុំ​ចង់​បង្កើត​សារៈមន្ទីរ​រូបថត​សម្រាប់​កម្ពុជា »
ដោយ៖ លាង ដឺលុច
១៩ នាទី

លោក​គឹម ហាក់ ជា​អ្នកថតរូប​អាជីព​មួយ​រូប​ដែល​បាន​ផ្តើម​មុខរបរ​នេះ​ក្នុង​ឆ្នាំ​២០០៩។ ក្នុង​រយៈពេល​ដ៏​ខ្លី ដោយសារ​តែ​មាន​ស្នាដៃ​ដ៏​ល្អ អ្នកថតរូប​អាជីព​វ័យ​ក្មេង​ត្រូវ​បាន​ជ្រើសរើស​អោយ​ចូលរួម​ក្នុង​ការ​តាំង​ពិពណ៌​រូបថត​ជាច្រើន​ទាំង​ក្នុង​ប្រទេស និង​នៅ​បរទេស។ ចុងក្រោយ​នេះ ស្នាដៃ​របស់​លោក​ទាក់ទង​នឹង​អគារ​ចំណាស់​នៅ​ក្នុង​ខេត្ត​កែប​ត្រូវ​បាន​ជ្រើសរើស​​​ជា​ស្នាដៃ​ជ័យលាភី​ដោយ​សារៈមន្ទីរ​ដ៏ល្បី​មួយ​​ក្នុង​ប្រទេស​បារាំង​ឈ្មោះ Le musée du quai Branly។ លោក​គឹម ហាក់​ថ្លែង​ថា លោក​មាន​មោទនភាព​ក្នុង​ការ​នាំ​ឈ្មោះ​ប្រទេស​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​វិស័យ​រូបថត។ ដើម្បី​យល់​អោយ​កាន់​តែ​ច្បាស់​អំពី​ការងារ​ជា​អ្នក​ថតរូប​អាជីព​ សូម​លោក​អ្នកស្តាប់​បទសម្ភាសន៍​​រវាង​​លាង ដឺលុច អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​វិទ្យុបារាំង​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា និង លោក​គឹម ហាក់៕