អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក គង់ គំា៖« គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​ប្រជាជនកម្ពុជា​បាន​រៀបចំ​ផែនការ​បំបែក​គណបក្ស​សម រង្ស៊ី »

សំឡេង ០៩:២០
លោក គង់ គំា សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ស្តីទី​គណបក្សសម រង្ស៊ី
លោក គង់ គំា សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ស្តីទី​គណបក្សសម រង្ស៊ី
១៤ នាទី

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុ​បារំាង​អន្តរជាតិ​នៅ​​ថ្ងៃសៅរ៍ ទី១៥ តុលា​​នេះ គឺ​លោក គង់ គំា សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធានស្តីទី​​គណបក្ស សម រង្ស៊ី។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក គង់ គំា​មិន​បាន​ភ្ញាក់ផ្អើល​នឹង​ការ​ចាក​ចេញ​របស់​សមាជិក​គណបក្ស​សម រង្ស៊ី​មួយ​ចំនួន ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​សិទ្ធិមនុស្ស​របស់​លោក កឹម សុខា​ទេ។ យោង​តាម​លោក គង់ គំា មូលហេតុ​ដែល​នំា​ឲ្យ​មាន​អ្នក​ដើរ​ចេញ​ពី​គណបក្ស​សម រង្ស៊ី គឺ​ផ្តើម​ចេញ​ពី​ការ​ថ្នំាងថ្នាក់​ចំពោះ​តួនាទី និង​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ ទន្ទឹម​គ្នា​នេះ លោក គង់ គំា​មិន​ញញើត​នឹង​ចោទ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សិទ្ធិមនុស្ស ថា​បាន​រួម​គំនិត​គ្នា​ដើម្បី​បំបែក​គណបក្ស​សម រង្ស៊ី៕

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ