លោកស្រី លី មុំ៖« ក្រុមអ្នកភូមិ​បឹងកក់​នឹង​បន្ត​ទាមទារ​ឲ្យបាន នូវ​ដី​ចំនួន ១៥ហិចតា​ដើម្បី​ធ្វើការអភិវឌ្ឍន៍​ដោយខ្លួនឯង »

សំឡេង ០៩:៤៣
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ
អ្នកភូមិ​បឹងកក់​បន្ត​ការតវ៉ា តែ​អាជ្ញាធរ​បំបែក និង​ចាប់ខ្លួន​តំណាងអ្នកភូមិ ©ម៉េងហួរ

ភ្ញៀវប្រចំាសប្តាហ៍​របស់​គួច គន្ធារ៉ា​នា​ថ្ងៃសៅរ៍ ទី៥ មិនា​​នេះ គឺ​លោកស្រី លី មុំ តំណាង​អ្នកភូមិ​បឹងកក់​ម្នាក់​ដែល​កំពុង​បន្ត​តវ៉ា​រឿង​តំបន់​អភិវឌ្ឍន៍​ បឹងកក់​ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូអ៊ីន​ធ្វើការ​អភិវឌ្ឍន៍។ តំណាងអ្នកភូមិ​បឹងកក់​រូប​នេះ​បាន​បញ្ជាក់​ជា​ថ្មី​ថា ពួក​គាត់​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ទេ ប្រសិន​បើ​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​ព្រម​ប្រគល់​ដី​ចំនួន ១៥ហិចតា​ឲ្យ​ពួក​គាត់​ធ្វើ​ការ​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​នោះ​ទេ។ សម្រាប់​លោកស្រី លី មុំ សំណើ​របស់​ក្រុមអ្នកភូមិបឹងកក់ គឺ​ក្នុង​នាម​ពួក​គាត់ ជា​ម្ចាស់កម្មសិទ្ធិ​ស្របច្បាប់។ ទន្ទឹម​គ្នា​នេះ លោកស្រី លី មុំ​ក៏​បាន​អំពាវនាវ​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន​ផង​ដែរ៕

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI