ភ្ញៀវប្រចាំថ្ងៃ

លោក ម៉ៅ មុនីវណ្ណ៖« លោក សម រង្ស៊ី​កំពុង​លង់ខ្លួន​ដោយសារ​គំនាប​របស់​គ្រួសារ​លោក យឹម សុវណ្ណ និង​គ្រួសារ​លោក អេង ឆៃអ៊ាង »

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​គួច គន្ធារ៉ា​នៅ​ថ្ងៃ​សៅរិ៍ ទី២៦ មីនា​នេះ គឺ​លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្តគណបក្ស​សម រង្ស៊ី​ប្រចំា​មណ្ឌល​កំពង់ចាម។ លោក ម៉ៅ មុនីវណ្ណ​បាន​បញ្ជាក់​ថា ការ​ដែល​លោក​បាន​សម្រេចចិត្ត​ចាកចេញ​ពី​គណបក្ស​សម រង្ស៊ី គឺ​មក​ពី​គណបក្ស​មិន​បាន​គោរព​តាម​ពាក្យ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ ផ្លាស់ប្តូរ​តំណាងរាស្រ្ត​នៅ​ពាក់​កណ្តាល​អាណត្តិ។ ជាមួយ​គ្នា​នេះ លោក​ម៉ៅ មុនីវណ្ណ​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​គ្រួសារនិយម​ក្នុង​គណបក្ស ហើយ​ថា រាល់​សេចក្តីសម្រេច​របស់​គណបក្ស​សមរង្ស៊ី គឺ​ស្ថិត​លើ​ការ​សម្រេច​របស់​គ្រួសារ​ពីរ គឺ​គ្រួសារ​លោក យឹម សុវណ្ណ និង​គ្រួសារ​លោក អេង ឆៃអ៊ាង។

លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្សសម រង្ស៊ី​ប្រចំា​មណ្ឌល​កំពង់ចាម
លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្រ្ត​គណបក្សសម រង្ស៊ី​ប្រចំា​មណ្ឌល​កំពង់ចាម ©វណ្ណារ៉ា