លោក សម រង្ស៊ី៖ « ខ្ញុំមិនមែនតទល់ជាមួយខ្មែរគ្នាឯងទេ តែខ្ញុំតទល់ជាមួយប្រទេសវៀតណាម ដើម្បីការពារទឹកដីខ្មែរ »
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១០:២៧
ភ្ញៀវប្រចំាសប្តាហ៍របស់គួច គន្ធារ៉ានៅថ្ងៃសៅរិ៍ ទី១៩ មីនានេះ គឺលោក សម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី។ កាលពីថ្ងៃអង្គារ ទី ១៥ មីនាកន្លងទៅ លោក សម រង្ស៊ីបានត្រូវរដ្ឋសភាកម្ពុជាសម្រេចដកអភ័យឯកសិទ្ធជាអ្នកតំណាងរាស្រ្ត។ ឆ្លើយតបនឹងសំណួររបស់ គួច គន្ធារ៉ា លោក សម រង្ស៊ីបានចាត់ទុកការសម្រេចនេះ ថាខុសនឹងគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែលការពារសិទ្ធិរបស់អ្នកតំណាងរាស្រ្ត។ ជាមួយគ្នានេះ លោក សម រង្ស៊ីបន្តអះអាងថា ទង្វើដែលលោកបានធ្វើកន្លងមក គឺមិនមែនតទល់ជាមួយខ្មែរគ្នាឯងទេ តែតទល់ជាមួយប្រទេសវៀតណាមដើម្បីការពារទឹកដីខ្មែរ៕