ភ្ញៀវប្រចាំថ្ងៃ

លោក សុក សំអឿន៖« ការ​កសាង​លទ្ធិប្រជាធិបតេយ្យ មិន​ខុស​ពី​ការ​រុញ​ថ្ម​ឡើង​ភ្នំ​ទេ »

សំឡេង ០៨:៣៤
លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា
លោក​មេធាវី​សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ©រក្សាសិទ្ធិ

ភ្ញៀវប្រចំា​សប្តាហ៍​របស់​វិទ្យុ​បារំាងអន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍ ទី១៧ ធ្នូ​​នេះ គឺ​លោក សុក សំអឿន នាយកប្រតិបត្តិ​នៃ​ក្រុមអ្នកច្បាប់​ការពារ​សិទ្ធិ​កម្ពុជា។ ឆ្លើយ​នឹង​សំណួរ​របស់ គួច គន្ធារ៉ា លោក សុក សំអឿន​បាន​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​ការ​កែប្រែ​យ៉ាង​ច្រើន​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល។ នេះ​ជា​ការ​កែប្រែ​លើកទី ៤ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល។ តែ​សម្រាប់​លោក សុក សំអឿន នៅ​សល់​ចំណុច​មួយ​ចំនួន​ទៀត​ដែល​ក្រុម​អង្គការ​សង្គមស៊ីវិល និង​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​ទាន់​អាច​ទទួល​យក​បាន៕

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI