ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ឹម សួស្តី៖« គណបក្សប្រឆំាង​ដែល​មិន​ចូលរួម​ពិនិត្យ​បញ្ជីឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត គឺ​ជា​លេស​នយោបាយ »

សំឡេង ០៩:២០
លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត
លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​​ថ្ងៃសៅរ៍ ទី១ កញ្ញា​​នេះ គឺ​លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក អ៊ឹម សួស្តី​បាន​បញ្ជាក់​ថា ការ​ដែល​គណបក្ស​ប្រឆំាង​មិន​បញ្ជូន​អ្នកសង្កេតការណ៍​ទៅ​ចូល​រួម​នៅ​ក្នុង​យុទ្ធនាការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះឆ្នោត ពី​ថ្ងៃទី ១ កញ្ញា ដល់​ថ្ងៃទី ១២ តុលា ឆ្នំា ២០១២ គឺ​ជា​លេស​នយោបាយ។ សម្រាប់​លោក អ៊ឹម សួស្តី អវត្តមាន​របស់​គណបក្សប្រឆំាង​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​ គ.ជ.ប​ទេ៕