ភ្ញៀវប្រចាំថ្ងៃ
លោក អូស្មាន ហាស្សាន់៖« ខ្មែរមូស្លីមនៅកម្ពុជារស់នៅដោយសុខសាន្ត និងមិនធ្វើអំពើអាក្រក់ទេ »
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២០
ភ្ញៀវប្រចំាសប្តាហ៍របស់វិទ្យុបារំាងអន្តរជាតិ នៅថ្ងៃសៅរ៍ ទី៨ កញ្ញានេះ គឺលោក អូស្មាន ហាស្សាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានសហគមន៍ខ្មែរអ៊ីស្លាមនៅកម្ពុជា។ ឆ្លើយនឹងសំណួររបស់ គួច គន្ធារ៉ា លោក អូស្មាន ហាស្សាន់បានបញ្ជាក់ថា ការដែលថៃបានចោទលើមូស្លីមកម្ពុជាពីបទបានទៅចូលរួមជាមួយមូស្លីមថៃនៅតំបន់ប៉ែកខាងត្បូងប្រទេសថៃនោះ គឺជារឿងមិនអាចទទួលយកបានទេ។ សម្រាប់លោក អូស្មាន ហាស្សន់ ខ្មែរមូស្លីមនៅកម្ពុជា ជាប្រជាពលរដ្ឋខ្មែរស្លូតត្រង់ និងកំពុងរស់នៅដោយសុខសន្តិភាព៕