អង្គការតម្លាភាពកម្ពុជាកំពុងបណ្តុះស្មារតីយុវជនអោយប្រឆាំងអំពើពុករលួយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការតម្លាភាពកម្ពុជាកំពុងធ្វើការងារជាមួយក្រុមយុវជន ដើម្បីអប់រំ និងផ្សព្វផ្សាយអំពីការប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ អង្គការតម្លាភាពកម្ពុជាបានរៀបចំកម្មវិធីបោះជំរំយុវជនរយៈពេល៥ថ្ងៃ នៅក្នុងខេត្តកំពង់ចាម ស្តីពីការប្រឆាំងអំពើពុករលួយ។ នេះជាកម្មវិធីបោះជំរំយុវជនលើកទី២ហើយនៅក្នុងឆ្នាំនេះ ដើម្បីបណ្តុះបណ្តាលស្មារតីយុវជនអោយជៀសវាងការប្រព្រឹត្តិអំពើពុករលួយខ្លួនឯងផង និងផ្សព្វផ្សាយបន្តដល់សហគមន៍ផង អំពីការប្រឆាំងអំពើពុករលួយ។ សូមស្តាប់បទសម្ភាសន៍របស់លាង ដឺលុច និងលោក លី ពិជ័យ មន្ត្រីកម្មវិធីយុវជននៃកម្មវិធីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនរបស់អង្គការតម្លាភាពកម្ពុជា។