ភ្ញៀវប្រចាំថ្ងៃ
លោកលី វីរៈ៖ “រៀនពីអតីតកាល ដើម្បីត្រៀមខ្លួនសម្រាប់អនាគត”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០០
ភ្ញៀវប្រចាំសប្តាហ៍របស់យើង នៅថ្ងៃនេះ គឺលោក លី វីរៈ ដែលទើបនឹងចេញផ្សាយសៀវភៅមួយក្បាល ជាភាសាខ្មែរ មានចំណងជើងថា “វិបត្តិសេដ្ឋកិច្ចពិភពលោក”។ នៅក្នុងសៀវភៅប្រមាណជា ៦០ទំព័រ បោះពុម្ពផ្សាយ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោកលី វីរៈ បានធ្វើការពន្យល់អំពីមូលហេតុ និងផលវិបាកនៃវិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៨។គួរបញ្ជាក់ថា លោកលី វីរៈ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ពីប្រទេសបារាំង ហើយបច្ចុប្បន្ន ជាបេក្ខជនត្រៀមចូលជាសមាជិកអ្នកវិភាគហិរញ្ញវត្ថុអន្តរជាតិ នៅប្រទេសកាណាដា។