បទយកការណ៍

លោក​រស់ វ៉ា៖« ការ​រំលោភបំពាន​លើ​ពលករ​ខ្មែរ​នៅ​បរទេស​កើនឡើង»

សំឡេង ១១:០៤
លោក រស់ វ៉ា មន្ត្រីសម្របសម្រួលកម្មវិធីទេសន្តប្រវេសន៍នៃអង្គការសហប្រជាជាតិដើម្បីស្ត្រី UNWOMEN
លោក រស់ វ៉ា មន្ត្រីសម្របសម្រួលកម្មវិធីទេសន្តប្រវេសន៍នៃអង្គការសហប្រជាជាតិដើម្បីស្ត្រី UNWOMEN RFI/Delux Leang

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​បង្កើត​ជា​ផ្លូវ​ការ ក្រុម​ការងារ​ទេសន្តប្រវេសន៍ ដើម្បី​ការពារ​សិទ្ធិ និងផលប្រយោជន៍ពលករខ្មែរ​ ដែល​ចេញ​ទៅ​ធ្វើការងារ​នៅ​ក្រៅប្រទេស។ ក្រុមការងារនេះ​មាន​ការ​ចូលរួម​ជា​ពហុភាគី​ពី​រដ្ឋាភិបាល ភ្នាក់ងារ​បញ្ជូន​ពលករ និង​អង្គការ​សហប្រជាជាតិផ្នែកស្ត្រី។ តើហេតុអ្វីបាន​ជាក្រុមការងារ​ទេសន្តប្រវេសន៍​ត្រូវបាន​បង្កើត​នៅ​ពេលនេះ? តើការងារ​ការពារសិទ្ធិជនទេសន្តប្រវេសន៍​នោះ នឹង​មាន​សកម្មភាព​អ្វីខ្លះ?​ តើ​ពលករ ពលការិនី​ខ្មែរ​ប៉ុន្មាន​នាក់​ដែល​បាន​ចេញ​ទៅ​ធ្វើការងារ​នៅ​ក្រៅ​ប្រទេស​នោះ? លោកអ្នកនឹង​បាន​ចំលើយ​នៃសំណួរ​ទាំងនេះ​នៅ​ក្នុង​បទសម្ភាសន៍​រវាង​អ្នកឆ្លើយឆ្លង​ព័ត៌មាន​​របស់វិទ្យុបារាំង​អន្តរជាតិ ជាមួយ​លោករស់ វ៉ា មន្ត្រី​សម្របសម្រួល​កម្មវិធី​ទេសន្តប្រវេសន៍​នៃ​អង្គការ​សហប្រជាជាតិ​ដើម្បីស្ត្រី UNWOMEN។