កម្ពុជា

លោក ឆាង យុ ៖សាលាក្តី​ខ្មែរក្រហម មិនមែន​ជា​រោងល្ខោន​ទេ តែ​ជា​ស្ថាប័ន​តុលាការ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋខ្មែរ

លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ © អឹម​ណាវិន

នៅ​ថ្ងៃច័ន្ទ ទី១០ តុលា​នេះ លោក Siegfried Blunk ជនជាតិ​អាល្លឺម៉ង់ បាន​ប្រកាស​លា​ឈប់​ពី​មុខ​តំណែង ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម។ លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មិន​បាន​ចាត់​ទុក​ការ​លាលែង​របស់​លោក Siegfried Blunk ថា​ជា​រឿង​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ សម្រាប់​លោក ឆាង យុ ការ​លាលែង​របស់​រូប​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ជា​លើក​ទី២​នា​ពេល​នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​មិន​ប្រក្រតី​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ការិយាល័យសហចៅក្រម​ស៊ើបអង្កេត​នៃ​សាលាក្តី​ខ្មែរក្រហម។ លោក ឆាង យុ​បាន​យល់​ឃើញ​ថា ការ​លាលែង​របស់​លោក Siegfried Blunk មិនមែន​ជា​ដំណោះស្រាយ និង​ស្នើ​ឲ្យ​មាន​ការ​ស៊ើបអង្កេតឯករាជ្យ​​ពី​អង្គការសហប្រជាជាតិ៕