ភ្ញៀវប្រចាំថ្ងៃ

លោក ហុង គឹមសួន ៖« ការ​ប្រកាស​ប្រើ​សិទ្ធិ​នៅ​ស្ងៀមស្ងាត់​របស់​អៀង សារី គឺ​ជា​ការ​គេចវេះ​មិន​ចង់​និយាយ​ការ​ពិត »

សំឡេង ០៩:១៧
លោក​ហុង គឹមសួន​ មេធាវី​ម្នាក់​នៃ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ការ​កាត់ក្តី​ក្រុម​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម។
លោក​ហុង គឹមសួន​ មេធាវី​ម្នាក់​នៃ​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​ការ​កាត់ក្តី​ក្រុម​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម។ ©RFI

ភ្ញៀវ​ប្រចំាសប្តាហ៍​របស់​វិទ្យុបារំាងអន្តរជាតិ​នៅ​ថ្ងៃសៅរ៍ ទី២៩ តុលា​​នេះ គឺ​លោក ហុង គឹមសួន មេធាវី​​ម្នាក់​​នៃ​​ដើម​​បណ្តឹង​​រដ្ឋប្បវេណី​​នៅ​​ក្នុង​​ដំណើរការ​​កាត់ទោស​ក្រុម​​​អតីត​​មេដឹក​​នាំ​​ខ្មែរ​​ក្រហម។ ឆ្លើយ​នឹង​សំណួរ​របស់​គួច គន្ធារ៉ា លោក ហុង គឹមសួង​បាន​បញ្ជាក់​ថា ការ​ដែល​អៀង សារី ឬ​មួយ​ក៏​ជនជាប់ចោទ​ផ្សេងទៀត​ក្នុង​តុលាការ​ខ្មែរក្រហម​ប្រកាស​ប្រើ​សិទ្ធិ​នៅ​ស្ងៀមស្ងាត់ គឺ​ជា​ការ​គេចវេះ​មិន​ចង់​និយាយ​ការ​ពិត។ សម្រាប់​លោក ហុង គឹមសួន ទោះបី​ជា​ជនជាប់ចោទ​បិទមាត់ មិន​និយាយ​ស្តី ឬ​មួយ​ក៏​មិន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​ក៏​ដោយ ក៏​មិន​អាច​រារំាង​ដំណើរការ​សវនាការ​នា​ថ្ងៃ​ខាង​មុខ​នេះ​បាន​ទេ៕