មតិជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិទី៣នេះបានបិទបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃអាទិត្យទី៣ ខែមិថុនា ឆ្នាំ២០១២។ មតិអ្នកបោះឆ្នោតមួយចំនួនធំបានយល់ឃើញថាការបោះឆ្នោតលើកនេះបានប្រព្រឹត្តទៅយ៉ាងរលូន ត្រឹមត្រូវនិងគ្មានអំពើហឹង្សា ប៉ុន្តែមតិមួយចំនួនផ្សេងទៀតបានមើលឃើញនូវភាពមិនប្រក្រតីមួយចំនួន ។ ទាក់ទងមតិផ្ទុយគ្នាខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងក្រុមអ្នកសង្កេតការណ៍បោះឆ្នោតមួយចំនួនបាន និងកំពុង វិនិច្ឆ័យលើលទ្ធផលនៃការបោះឆ្នោតលើកនេះ។ ជារួម ដំណើរការបោះឆ្នោតមានភាពរលូនប្រសើរជាងមុន ប៉ុន្តែចំនួននៃអ្នកចូលរួមបោះឆ្នោតមានការថយចុះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ