ភ្ញៀវប្រចាំថ្ងៃ
យ៉ាង សុភ័ណ្ឌ៖ ទិវាសិទ្ធិនារីថ្ងៃ៨មីនា បែរជារដ្ឋាភិបាល រំលោភសិទ្ធិស្ត្រី មិនឲ្យមានការជួបជុំទៅវិញ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៥៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំង RFI នៅថ្ងៃសៅរ៍នេះ គឺលោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា។ លោកស្រី យ៉ាង សុភ័ណ្ឌ ស្ថិតក្នុងចំណោមមេដឹកនាំសហជីពកម្មករ និងអង្គការសមាគមទាំង១៨ស្ថាប័ន ដែលព្យាយាមជួបជុំ ប្រារព្ធវេទិកាសាធារណៈ នៅទីលានប្រជាធិបតេយ្យ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង និងបណ្តេញចេញ នៅព្រឹកថ្ងៃទី៨មីនា ចំថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។ ទង្វើរបស់កងកម្លាំងសមត្ថកិច្ចដូច្នេះ ត្រូវបានលោកស្រី យ៉ាង សុភ័ណ្ឌ បរិហាររិះគន់លើរដ្ឋាភិបាល ថាបានបិទសិទ្ធិសេរីភាព និងរំលោភលើសិទ្ធិស្ត្រី ចំថ្ងៃដែលពិភពលោក ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ។