ភ្ញៀវប្រចាំថ្ងៃ
ឡុង ឌីម៉ង់៖ លទ្ធផលបឋមនៃការសាកសេវារថយន្តក្រុងលើមហាវិថីព្រះមុនីវង្សគឺជោគជ័យ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនៅថ្ងៃនេះ គឺលោកឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិ លោកឡុង ឌីម៉ង់ បានប្រកាសពីភាពជោគជ័យនៃដំណើរការសាកល្បងសេវារថយន្តក្រុងសាធារណៈ រយៈពេល១ខែ ចាប់ពីថ្ងៃទី៥កុម្ភៈ ដល់ថ្ងៃទី៤មីនានេះ។ ចាប់ពីថ្ងៃ៥មីនាតទៅ រថយន្តក្រុងសាធារណៈ នឹងត្រូវដាក់ឲ្យដំណើរការតាមផ្លូវព្រះមុនីវង្សជាបន្ត ដោយសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគវិស័យដឹកជញ្ជូន មិនស្ថិតក្រោមការឧបត្ថម្ភរបស់អង្គការ JICA ទៀតទេ។ ចំពោះតម្លៃជិះរថយន្តក្រុង នឹងត្រូវរក្សានៅត្រឹម១៥០០រៀលដដែល។