ជប៉ុន

អាជ្ញាធរ​មាន​ការ​ពិបាក​ក្នុង​ការ​ប្រឈមមុខ​ទល់នឹង​គ្រោះមហន្តរាយ​ជា​បន្តបន្ទាប់​គ្នា

អធិរាជ​ជប៉ុន​ថ្លែងសារ​ទៅកាន់​ប្រជាជន​ ដែល​ជា​រឿង​ដ៏កម្រ
អធិរាជ​ជប៉ុន​ថ្លែងសារ​ទៅកាន់​ប្រជាជន​ ដែល​ជា​រឿង​ដ៏កម្រ ©Reuters

ផែនដី​បាន​រញ្ជួយ​ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​១៦មីនា​នេះ​នៅ​ខាង​កើត​ប្រទេស​ ជប៉ុន​ ជាអាទិ៍​នៅ​តូក្យួ​ ប្រកប​ដោយ​កម្លាំង​៦​អង្សា​ស្រប​តាម​មាត្រដ្ឋាន​Richter​។​ស្រប​តាម​ ទីភ្នាក់ងារ​ព័ត៌មាន​Kyodo​ ​ វិទ្យុ​សកម្ម​មាន​កំរិត​៣០០ដង​ច្រើន​ជាង​កំរិត​ធម្មតា​ នៅ​ខែត្រ​Ibaraki​ជា​ខែត្រ​ជិត​ខាង​នឹង​ខែត្រ​ដែល​មាន​រោង​ចក្រ​ នុយក្លេអ៊ែរFukushima​ Daiichi​។​អាជ្ញាធរ​ជប៉ុន​ទំនង​ជា​វិលក្បុង​នៅ​ចំពោះ​មុខ​វិនាស​កម្ម។

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​​ប្រែសម្រួល​ដោយ​ វីនស្តុន រតនា

បញ្ជា​ឱ្យ​ជម្លៀស​ត្រូវ​បាន​ផ្តល់​ឱ្យ​នៅ​រោង​ចក្រ​នុយក្លេអ៊ែរ​Fukushima​មុន​នឹង​ត្រូវ​លុប​ចោល​ទៅ​វិញ​។​បញ្ជា​នេះ​ត្រូវ​បាន​ផ្តល់​ឱ្យ​ ​ ពីព្រោះ​កំរិត​វិទ្យុ​សកម្ម​នៅ​ក្នុង​រោង​ចក្រ​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​។​ក្នុង​ចន្លោះ​ពេល​នេះ​ ​ កំរិត​នេះ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​។

ក៏​ប៉ុន្តែ​ ការរញ្ជួយ​ផ្ទួនៗ​នេះ​បង្កើត​ជា​បញ្ហា​មួយ​ ​ ពី​ព្រោះ​រោង​ចក្រ​នុយក្លេអ៊ែរ​​នៅ​Fukushima​ សង់​កាល​ពី​៤០ឆ្នាំ​មុន​ ដើម្បី​ទប់​ទល់​នឹង​កម្លាំង​រញ្ជួយ​ដី​ត្រឹម​កម្រិត​តែ​៧អង្សា​ ស្រប​តាម​មាត្រដ្ឋាន​Richter​ ​ ពុំ​មែន​សង់​សំរាប់​ទប់​ទល់​នឹង​កម្លាំង​រញ្ជួយ​៩​អង្សា​នោះ​ឡើយ​។​ការរញ្ជួយ​ដី​មុន​ដំបូង​ដែល​បាន​កើត​មាន​នៅ​ប៉ែក​ឦសាន​ប្រទេស​ជប៉ុន​ ត្រូវ​បាន​អម​កំដរ​ជា​បន្ទាប់​មក​ទៀត​ ដោយ​ការរញ្ជួយ​ផ្ទួនៗ​រាប់​សិប​ដង​ឬ​ក៏​រាប់​រយ​ដង​ផង​ដែល​ក្នុង​ចំណោម​នេះ​ ការរញ្ជួយ​ផ្ទួន​ខ្លះ​មាន​កំរិត​ខ្លាំង​ណាស់​ ជា​ហេតុ​ធ្វើ​ឱ្យ​ចុះ​ទន់​ខ្សោយ​ជា​បន្ថែម​ទៀត​ រោង​ចក្រ​នុយក្លេអ៊ែរ​ចំនួន​១១​ដែល​ត្រូវ​បាន​បញ្ឈប់​មិន​ឱ្យ​ដើរ​ នៅ​ក្នុង​តំបន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI