អានតួអត្ថបទ
បទយកការណ៍

ពិព័រណ៌​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​និស្សិត​ និង​យុវជន​ខ្មែរ​​

សំឡេង ០៩:២២
ទិដ្ឋភាព​នៃ​ពិព័រណ៍ក្រុមហ៊ុនការងារជប៉ុន នៅ​ថ្ងៃទី២០ធ្នូ ២០១៣។
ទិដ្ឋភាព​នៃ​ពិព័រណ៍ក្រុមហ៊ុនការងារជប៉ុន នៅ​ថ្ងៃទី២០ធ្នូ ២០១៣។ RFI/សួង សុខភារី
១៤ នាទី

មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) នៅ​ថ្ងៃទី ២០ធ្នូនេះ បាន​រៀបចំ​ឲ្យ​មាន​ការតាំងពិព័រណ៍ការងារមួយ ដែល​មាន​ឈ្មោះថា ពិព័រណ៍ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា។ ជា​ពិព័រណ៍ ដែល​​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន និង​សិស្ស​ និស្សិ​ត​ខ្មែរ ដែល​ចង់​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ជប៉ុន អាច​ស្វែង​រក​ការងារ​ធ្វើ​បាន ឬ​​អាច​ជ្រើស​រើស​បុគ្គលិក​​បាន។ នេះ​​ជា​លើក​ទី​បី​​ហើយ ដែល​​ពិព័រណ៍​នេះ បាន​ធ្វើ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​តាម​អ្នក​រៀបចំ​កម្មវិធី, ពិព័រណ៍​ការងារ​នេះ តែងតែទទួល​បាន​ការ​ចាប់​អារម្មណ៍ពី​សិស្ស​ និងនិស្សិត និង​យុវជន​ខ្មែរ ដែល​កំពុង​តែស្វែង​រក​ការងារធ្វើ។ ពិព័រណ៍នេះ មាន​រយៈពេល​តែមួ​យ​ថ្ងៃ ដែល​ចាប់ផ្តើម ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ