កម្ពុជា- ជប៉ុន
ព្រះអង្គម្ចាស់រាជទាយាទជប៉ុនផ្តើមបំពេញព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ព្រះអង្គម្ចាស់ ណារុហ៊ីតូ រាជទាយាទ នៃប្រទេសជប៉ុន (NARUHITO) បានផ្តើមព្រះរាជទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល ៣ ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី២៧មិថុនា ឆ្នាំ២០១២។ ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃនេះ បន្ទាប់ពីព្រះអង្គម្ចាស់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសថៃ។ អំឡុងពេលទស្សនកិច្ចនៅកម្ពុជា ព្រះអង្គម្ចាស់រាជទាយាទ ណារុហ៊ីតូ បានចូលបង្គំគាល់ នៅព្រឹកមិញ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕