ផ្តន្ទាទោសអតីតចៅក្រមតុលាការខេត្តកណ្តាលដាក់គុក២ឆ្នាំពីបទស៊ីសំណូក
នៅព្រឹកថ្ងៃពុធនេះ ចៅក្រមបានប្រកាសសាលក្រម សម្រេចផ្តន្ទាទោសលោក ហួត ហ៊ាង អតីតចៅក្រមតុលាការសាលាដំបូងខេត្តកណ្តាល ដាក់ពន្ធនាគារ ២ឆ្នាំ ក្នុងរឿងពុករលួយ ស៊ីសំណូក។ ក៏ប៉ុន្តែ អតីតចៅក្រមនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារតែ ១ឆ្នាំប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
ក្នុងសំណុំរឿងពុករលួយ ទារប្រាក់ ៦.០០០ ដុល្លារ កាលពីខែមករា ដើមឆ្នាំ២០១២នេះ ក្រឡាបញ្ជីរបស់ចៅក្រមម្នាក់ ឈ្មោះ លោក លឹម កុម្ភៈ ដែលកំពុងគេចខ្លួន ក៏បានជាប់ចោទពីបទស៊ីសំណូក ហើយត្រូវបានតុលាការសម្រេចផ្តន្ទាទោសកំបាំងមុខ ដាក់ពន្ធនាគារ ២ឆ្នាំ ផងដែរ។
តាមច្បាប់ លោកអតីតចៅក្រម ហួត ហ៊ាង ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូក ប្រព្រឹត្តដោយចៅក្រម ដែលត្រូវប្រឈមនឹងការផ្តន្ទាទោសពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ។ ក៏ប៉ុន្តែ ចៅក្រមតុលាការខេត្តកណ្តាល លោក លឹម សុគន្ថា បានសម្រេចដាក់ទោសអតីតចៅក្រម ហួត ហ៊ាង ត្រឹមតែជាប់ពន្ធនាគារ ២ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ ដោយយោងលើស្ថានសម្រាលទោស ចំនួន ១០ចំណុច ដែលរួមមាន៖ ចៅក្រមជាប់ចោទនោះ ទើបតែប្រព្រឹត្តបទល្មើសជាលើកដំបូង នៅក្នុងវិជ្ជាជីវៈ និងមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ ហើយជនជាប់ចោទបានទទួលកំហុសពុករលួយរបស់ខ្លួន ជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ