ជំនួប​កំពូល​អាស៊ាន​គ្រប​ដណ្តប់​ទៅ​ដោយ​បញ្ហា​ព្រំដែន​ខ្មែរ-ថៃ

សំឡេង ០៨:២៦
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ពិធី​ទទួល​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក្នុង​ពិធី​ទទួល​ប្រមុខ​រដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន © Reuters

ជំនួប​កំពូល​អាស៊ាន លើក​ទី​១៨ នឹង​ចាប់​បើក​ធ្វើ​ នៅ​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី​៨ ឧសភា ២០១១​ នៅ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ កំពុង​តែ​​គ្រប​ដណ្តប់​លើ​គ្រប់​ប្រធានបទ​ផ្សេង​ទៀត ដែល​អាស៊ាន​គ្រោង​នឹង​លើក​យក​មក​ជជែក​គ្នា។ បរាជ័យ​​​​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​​នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី និង​អាស៊ាន​ទាំងមូល​ត្រូវ​បាក់មុខ។ មិនតែ​ប៉ុណ្ណោះ ជម្លោះ​ខ្មែរ-ថៃ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​គម្រោង​បង្កើត​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥។